នយោបាយ

បទវិភាគ ៖ កលល្បិចចាស់ៗ ដែលអ្នកនយោបាយអាមេរិក តែងតែប្រើប្រាស់ ចាំបាច់ត្រូវបញ្ចប់ហើយ

នាពេលថ្មីៗ កន្លងទៅនេះ អត្ថបទមួយច្បាប់ នៃកាសែត 《The Times》អង់គ្លេស បានដកស្រង់អ្វី ដែលហៅថា “ប្រភពព័ត៌មាន ស៊ើបការណ៍ របស់អាមេរិក” ដោយបានអះអាងថា ប្រទេសចិន បានបំផុស “ការវាយប្រហារ ពីបណ្តាញអ៊ីនធើណេត ទ្រង់ទ្រាយធំ” ទៅលើសំណង់យោធា និងនុយគ្លេអ៊ែរ របស់អ៊ុយក្រែន នៅមុន នឹងប្រតិបតិ្តការយោធា ពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ។ កាសែតនេះក៏បានអះអាងដែរថា ការចោទប្រកាន់ពាក់ព័ន្ធ នេះបានមកពីទីភ្នាក់ងារ សន្តិសុខជាតិអ៊ុយក្រែន ។

សូមបញ្ជាក់ថា ពាក្យភូតកុហកនេះ បានប្រឌិតឡើង ហួសហេតុពេក ! ដូច្នេះ ទីភ្នាក់ងារ សន្តិសុខជាតិ អ៊ុយក្រែន បានបំភ្លឺនិងបដិសេធពាក្យ ចចាមអារ៉ាមទាំងនេះ ភ្លាមៗតាមរយៈបណ្តាញ ទំនាក់ទំនង សង្គមជាច្រើន ដោយបានលើកឡើងថា ទីភ្នាក់ងារខ្លួន មិនបានផ្តល់ព័ត៌មានខាងលើ ដល់ប្រព័ន្ធសារព័ត៌មានណាមួយទេ ហើយក៏គ្មាន ទិន្នន័យពាក់ព័ន្ធទេ ក៏ដូចជាមិនបានធ្វើការស៊ើបអង្កេត ចំពោះករណីនេះផងដែរ ។ ហេតុនេះហើយ អ្វីដែលហៅថា “ការសន្និដ្ឋាន នៃការស៊ើបអង្កេត” របស់កាសែត 《The Times》 គ្មានទំនាក់ទំនងអ្វីជាមួយនឹងទីភ្នាក់ងារនេះនោះទេ ។ វាមិនខុសអ្វីពីការ លាតត្រដាងម្តងហើយម្តងទៀត ចំពោះអ្នកនយោបាយ អាមេរិកនិងប្រព័ន្ធសារព័ត៌មាន លោកខាងលិច ដែលបានរួមគ្នាសម្តែង ឆាកល្ខោននោះទេ !

តាមពិតទៅ បើនិយាយអំពីការវាយប្រហារ ពីបណ្តាញអ៊ីនធើណេត សហរដ្ឋអាមេរិក ទើបជាបាតដៃខ្មៅ ពីក្រោយពិតប្រាកដ ចំណែកប្រទេសចិនវិញ ជាអ្នករងគ្រោះ សំខាន់មួយ នៃ ការវាយប្រហារពីបណ្តាញអ៊ីនធើណេត ។ នាពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ តាមបណ្តាញ អ៊ីនធើណេត ជាតិចិន បានធ្វើតេស្តហើយ បានរកឃើញថា ចាប់ពីចុងខែកុម្ភៈ ឆ្នាំនេះមក អង្គការបរទេសបានវាយប្រហារ និងគ្រប់គ្រងកុំព្យូទ័រ ក្នុងប្រទេសចិន ដើម្បីធ្វើការ វាយប្រហារ តាមបណ្តាញអ៊ីនធើណេត ទៅលើប្រទេសរុស្ស៊ី អ៊ុយក្រែននិងបេឡារុស្ស ។ តាមរយៈការធ្វើវិភាគ អាសយដ្ឋានវាយប្រហារ ទាំងនេះភាគច្រើន បានមកពី សហរដ្ឋអាមេរិក ។ ក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន អតីតមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល អាមេរិក ធ្លាប់អំពាវនាវ ជាសាធារណៈឲ្យធ្វើការវាយប្រហារ តាមបណ្តាញអ៊ីនធើណេតទៅលើរុស្ស៊ី ។

គួរបញ្ជាក់ដែរថា ការពិតជាក់ស្តែង ជាច្រើន បានបញ្ជាក់ហើយថា ព័ត៌មានពាក់ព័ន្ធស្តីពីប្រទេសចិន” ធ្វើការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត” ទៅលើអ៊ុយក្រែន គ្រាន់តែជាមធ្យោបាយថ្មីបំផុត របស់អាមេរិកនិងលោកខាងលិច សម្រាប់ទម្លាក់កំហុសឱ្យប្រទេសចិន ក្រោមលេសវិបតិ្តអ៊ុយក្រែនប៉ុណ្ណោះ ហើយក៏ជាពាក្យចចាមអារ៉ាម ដ៏ សុទ្ធសាធផងដែរ ។ មជ្ឈដ្ឋានខាងក្រៅ បានកត់សម្គាល់ឃើញថា នៅពេលមុននិងក្រោយ នៃការផ្ទុះការប៉ះទង្គិចយោធា រវាងរុស្ស៊ី និងអ៊ុយក្រែន អ្នកនយោបាយ និងប្រព័ន្ធសារព័ត៌មានមួយចំនួន របស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធប្រទេសចិន ឥតឈប់ឈរ ។ ក្នុងនោះ បូករួមទាំងមួលបង្កាច់ចិនថា ភាគីចិនដឹងជាមុន ចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ី ហើយបានប្រឌិតពាក្យ ចចាមអារ៉ាមថា ចិនប្រហែលនឹងផ្តល់ ជំនួយ ផែ្នកយោធានិងសេដ្ឋកិច្ច ចំពោះរុស្ស៊ី នេះជាការមួលបង្កាច់ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិនសុទ្ធសាធ ឯប្រទេស ប៉ែកខាងលិច ក៏ធ្វើតាមអាមេរិកដែរ ។ ដូចអ្នកវិភាគមួយចំនួន បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីមួលបង្កាច់ និងលាបពណ៌ ទៅលើចិន គឺក្នុងគោលបំណង បង្ខូចកេរ្តិ៍ឈ្មោះ របស់ប្រទេសចិន អុជអាលបំបែកបំបាក់ទំនាក់ទំនង រវាងចិននិងរុស្ស៊ី ព្រមទាំងបង្វែរទំនាស់ ទៅខាងក្រៅដើម្បីឆក់យកផល ប្រយោជន៍ភូមិសាស្ត្រនយោបាយ កាន់តែច្រើនពីភាពចលាចល នៅលើពិភពលោក ។

ទង្វើរបស់ អាមេរិក បែបនេះគឺ បំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ។ ហេតុនេះហើយ កលល្បិចចាស់ៗ ដែលអ្នក នយោបាយ អាមេរិក តែងតែប្រើប្រាស់មិនបាច់យកមកបញ្ចេញ នៅមុខពិភពលោកទៀតទេ ! ការធ្វើរឿងល្ងង់ កាន់តែច្រើន ការបោកបញ្ឆោត ក៏កាន់តែមិនអាចទទួល បានប្រសិទ្ធភាព ។ បើសិនជាពួកគេមិនបញ្ឈប់ការសម្តែង ឆាកល្ខោនដ៏អាក្រក់បែបនេះ នោះ កេរ្តិ៍ឈ្មោះរបស់ពួកគេនឹង ត្រូវអាប់យសទាំងស្រុង !

To Top