អត្ថបទ

តោះ!! មកលេងល្បែងប្រជាប្រិយលើ SmartNas ដើម្បីអបអរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយឈ្នះរង្វាន់ Zoomer X និង iPhone 13 Pro

ភ្នំពេញ, ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ – ក្រុមហ៊ុន Smart Axiata បានរៀបចំល្បែងកម្សាន្តប្រជាប្រិយខ្មែរលើ កម្មវិធីឌីជីថល SmartNas របស់ខ្លួន ដែលមានឈ្នោះថា «សង្ក្រាន្ត SmartNas» ដើម្បីអបអរពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋខ្មែរនិងអតិថិជន Smart ទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២២។

រង្វាន់ទាំងអស់នោះរួមមាន Zoomer X ចំនួន ៣រង្វាន់,  iPhone 13 Pro ចំនួន ៣រង្វាន់, កាសឥតខ្សែ Apple AirPods ចំនួន ១៩រង្វាន់, ទូរទឹកកក Samsung ចំនួន ៣០រង្វាន់, ម៉ាស៊ីនបោកខោអាវ Samsung ចំនួន ៣០រង្វាន់ និងមានរង្វាន់ផ្សេងៗសរុបច្រើនជាង ១លានរង្វាន់។

អតិថិជន Smart ដែលប្រើប្រាស់លេខទូរស័ព្ទបង់លុយជាមុន (prepaid subscription) អាចចូលទៅកាន់ កម្មវិធីSmartNas ហើយជ្រើសរើស «សង្ក្រាន្ត SmartNas» ដែលមាន​ល្បែង​ប្រជាប្រិយខ្មែរ ​ដូចជា វាយក្មម លាក់កន្សែង បោះអង្គញ់ និងបវរកញ្ញា​ធ្លាក់ទឹក។ អតិថិជននឹង ​ទទួល​បាន​សំបុត្រ​លេង ១ ដងឥតគិតលុយ រៀងរាល់ថ្ងៃ ជាពិសេសអាចឈ្នះរង្វាន់ភ្លាមៗ ១០០%។

ចំពោះអតិថិជន ដែលបញ្ចូលលុយតាមឌីជីថល (e-top up) ដូចជាតាម SmartNas app និង វិបសាយ Smart ដោយមិនរាប់បញ្ចូល កាតកោស ឬ Smart ePIN ចំនួនចាប់ពី ១,២៥ដុល្លា​រ​ឡើង​ទៅ ម្តង​នឹងទទួល​បាន​សំបុត្រលេង ៣ដង​បន្ថែម​ទៀត។ សុពលភាពសំបុត្រលេងទាំង​អស់នឹងត្រូវផុតកំណត់ក្រោយម៉ោង ១១ និង ៥៩​នាទីយប់ នៅ​ថ្ងៃ​ដដែល​ក្រោយ​ពេល​ទទួល។

លើស​ពីនេះទៀត រង្វាន់ក៏រួមមាន​ប័ណ្ណបញ្ចុះតម្លៃ ១៥% សម្រាប់ទិញ Galaxy A53 និង Galaxy S22 Ultra, ប័ណ្ណបញ្ចុះតម្លៃ ២០% សម្រាប់ទិញបរិក្ខារ NINE, ទូរស័ព្ទ Nokia, ទូរស័ព្ទ Xiaomi, ទូរស័ព្ទ Samsung, ដបទឹក, ក្រម៉ា, មួក, ពិន្ទុ SmartVIP, គូប៉ុង​តម្លៃ ១៥ដុល្លារ និង ៥០​ដុល្លារសម្រាប់ទិញ iPhone, ការបញ្ចុះតម្លៃ SmartVIP, លុយក្នុងប្រព័ន្ធ, ទិន្នន័យអ៉ិនធឺណិត និង​ការលេងបន្ថែមជាច្រើនទៀត។

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បាន​នាំយក​បណ្ណាល័យ​កម្សាន្ត​ឌីជីថលធំជាងគេបង្អស់នៅកម្ពុជា ក្នុង​អំឡុងពិធីបុណ្យជាតិ និងអរន្តជាតិនានា តាមរយៈកម្មវិធី SmartNas។  អតិថិជនរបស់ Smart បានលេងកម្សាន្តរហ្គេមឌីជីថលជាច្រើនដូចជា វាយក្អម អាំងប៉ាវ លោតម៉ុងសាយ បោះបាយបិណ្ឌ អុំទូកជាដើម ហើយ​ក្រុមហ៊ុន​នឹង​បន្ត​នាំយក​កម្មវិធី​កម្សាន្ត​ឌីជីថល​នានា​សម្រាប់​ពលរដ្ឋ​ខ្មែរទាំងអស់។

អតិថិជន Smart ទាំងអស់អាចចូលទៅក្នុងកម្មវិធី SmartNas app ឥឡូវនេះ តាមរយៈ https://smartnas.smart.com.kh/campaign-details   ឫសម្រាប់ព័ត៌មានលម្អិតនិងលក្ខខណ្ឌកម្មវិធី សូមចូល​ទៅកាន់ Smart Shop ឬ​ចូលទៅ SmartNas app ឬ​ទូរសព្ទទៅកាន់ ១២០៤ ឬ​ចូលទៅកាន់វិបសាយ https://bit.ly/3i0RBe0  ឫ សូម​ចូលមើល​វីដេអូលើ YouTube https://www.youtube.com/watch?v=dulEP-QIlKI&t=5s&ab_channel=SmartAxiata

To Top