បរទេស៖ ប្រធានគណកម្មការ សហភាពអឺរ៉ុប លោកស្រី Ursula von der Leyen និងលោក Josep Borrellប្រធានជាន់ខ្ពស់ ផ្នែកកិច្ចការងារគោលនយោបាយ ការបរទេសនិងសន្តិសុខ ត្រូវបានគេដឹងថា បានធ្វើដំណើរមកដល់ ទីក្រុងគៀវ ហើយ កាលពីថ្ងៃសុក្រ តាមរយៈខ្សែរថភ្លើង។
ដំណើរការទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើង ដូចទៅនឹងការគ្រោងទុក និងដើម្បីបង្ហាញពីការគាំទ្រ ចំពោះប្រទេសអ៊ុយក្រែន ដោយអឺរ៉ុបនិងជាពិសេសធ្វើឡើង នៅក្រោយពេលដែលរុស្ស៊ី បានសម្រេចចិត្តដកទ័ពចេញ ពីតំបន់នានា ក្បែរទីក្រុងគៀវរួចមក។
លោក Borrell នៅក្នុងឱកាស នៃការមកដល់បានថ្លែង ប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា៖ ដំណើរទស្សនកិច្ចនេះ នឹងបានបង្ហាញអំពីសញ្ញា ថាប្រទេសអ៊ុយក្រែន គឺកំពុងស្ថិតនៅក្នុងការគ្រប់គ្រង ដោយអធិបតេយ្យភាព របស់ខ្លួនវិញហើយ។
លោកបន្តថា៖ អ៊ុយក្រែន មិនត្រូវបានលុកលុយនោះទេ ហើយក៏មិនត្រូវបានរារាំងដែរ ខណៈដែលរដ្ឋាភិបាល នៅតែបន្តបើកទ្វាស្វាគមន៍ អ្នកដំណើរពីខាងក្រៅ ហើយច្បាស់ណាស់ អ្នកគ្រប់គ្នាគឺអាចធ្វើដំណើរ មកកាន់ទីក្រុងគៀវ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី