វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅថ្ងៃចន្ទនេះ ហើយសេតវិមាន បានឲ្យដឹងថា នៅគ្រា ដែលសហរដ្ឋអាមេរិក បានបញ្ជាក់ យ៉ាងច្បាស់ថា ខ្លួនមិនចង់ឃើញការកើនឡើង នៃការនាំចូលថាមពលពីរុស្ស៊ី ដោយប្រទេសឥណ្ឌា ។
លេខាធិការ សារព័ត៌មាន លោក Jen Psaki បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា “ប្រធានាធិបតី បៃដិន នឹងបន្តការ ពិគ្រោះយោបល់ យ៉ាងជិត ស្និទ្ធរបស់យើងលើផលវិបាក នៃ សង្រ្គាមដ៏ឃោរឃៅ របស់រុស្ស៊ីប្រឆាំង នឹងអ៊ុយក្រែន និងកាត់បន្ថយ ផលប៉ះពាល់អស្ថិរភាព របស់ខ្លួនលើការផ្គត់ផ្គង់ស្បៀង អាហារពិភពលោក និងទីផ្សារទំនិញ” ។
លោក Daleep Singh ទីប្រឹក្សាសន្តិសុខជាតិ រងរបស់សហរដ្ឋអាមេរិក សម្រាប់សេដ្ឋកិច្ច អន្តរជាតិ ដែលបានទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលថ្មីៗនេះ បានលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនកំណត់ “”បន្ទាត់ក្រហម” ណាមួយសម្រាប់ឥណ្ឌា លើការនាំចូលថាមពល របស់ខ្លួនពីប្រទេសរុស្ស៊ី នោះទេ ប៉ុន្តែមិនចង់ឃើញ “ការបង្កើនល្បឿនយ៉ាងឆាប់រហ័ស” នៅ ក្នុងការទិញនោះទេ ។
ទាក់ទាញ ដោយការបញ្ចុះតម្លៃ យ៉ាងសន្ធឹកសន្ធាប់បន្ទាប់ពីការ ដាក់ទណ្ឌកម្ម របស់លោកខាងលិច លើអង្គភាពរុស្ស៊ី ឥណ្ឌា បានទិញប្រេងឆៅ របស់រុស្ស៊ីយ៉ាងហោចណាស់ ១៣លានបារ៉ែល ចាប់តាំងពីប្រទេសនេះ បានឈ្លានពាន អ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ ទិន្នន័យ ដែលចងក្រងដោយទីភ្នាក់ងារ Reuters បង្ហាញថា បើធៀបនឹងចំនួន ១៦លានបារ៉ែលពេញមួយឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា