ព័ត៌មានអន្តរជាតិ

តួកគី៖ ពួកយើងកំពុងស្ថិតនៅក្នុង សម័យសង្គ្រាមត្រជាក់ថ្មីរួចទៅហើយ

បរទេស៖ យោងតាមការព្រមាន ដោយអ្នកនាំពាក្យ របស់ប្រធានាធិបតីតួកគី កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថា ជម្លោះនៅអ៊ុយក្រែន ពេលនេះកំពុងរុញច្រាន ឲ្យពិភពលោកកំពុងជួបប្រទះ នូវបញ្ហាសង្គ្រាមត្រជាក់សាជាថ្មីមួយរួចទៅហើយ ដែលផលលំបាកនឹងបន្តកើតឡើង យ៉ាងហោចណាស់ ជាច្រើនសតវត្សខាងមុខ។

ដោយប្រើប្រាស់បណ្តាញសង្គម Twitter លោក Ibrahim Kalin បានធ្វើការព្យាករណ៍របស់ខ្លួនទៀតថា ៖វិបត្តិអ៊ុយក្រែន នឹងបន្តមានភាពកាន់តែស៊ីជម្រៅឡើង ក្នុងដំណើរការពិភពលោក ស្វែងសមតុល្យពីសំណាក់ប្រទេសមហាអំណាច ដែលវានឹងធ្វើឲ្យពិភពលោកទទួលបានអត្ថប្រយោជន៍ តិចជាងផលប៉ះពាល់ក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

លោក Kalinបានសរសេរថាបែបនេះថា៖ ពួកយើងបានធ្លាក់ចូល មកក្នុងសម័យសង្គ្រាមត្រជាក់ថ្មីមួយ ដែលសង្គ្រាមនេះនឹងធ្វើឲ្យប៉ះពាល់ទៅដល់ពិភពលោក ក្នុងរយៈពេលវែងជាច្រើនសតវត្ស៕ ប្រែសម្រួល៖ស៊ុនលី

To Top