ព័ត៌មានអន្តរជាតិ

ឥណ្ឌា លុបចោលផែនការ ទិញឧទ្ធម្ភាគចក្រ របស់រុស្សី

បរទេស៖ កងកម្លាំងទ័ពអាកាស នៃប្រទេសឥណ្ឌា IAF បានប្រកាសក្នុងការលប់ចោល ផែនការទិញយកឧទ្ធម្ភាគចក្រ
ប្រភេទ Mi-17V5 ចំនួន៤៨គ្រឿង ពីប្រទេសរុស្សី។

ប្រភពដដែលបានបញ្ជាក់ដែរថា ការសម្រេចចិត្តលប់ចោលនូវ ផែនការទិញលើកនេះគឺធ្វើឡើង មិនមានការពាក់ព័ន្ធទៅនឹង ជម្លោះរវាងអ៊ុយក្រែននិងរុស្សីឡើយ ប៉ុន្តែវាបានធ្វើឡើងមុនតាំងតែពីមុន ជម្លោះទៅទៀតក្នុងគោលបំណង ដើម្បីគាំទ្រនិងលើកស្ទួយបច្ចេកវិទ្យា ដែលផលិតក្នុងស្រុកឬ Make in India ។

គួរឲ្យដឹងដែរថា Make in India គឺជាយុទ្ធនាការរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការរុញច្រានឲ្យមានផលិតកម្ម ក្នុងស្រុកកាន់តែ
ច្រើនចំពោះផលិតផលបច្ចេកវិទ្យាទំនើប និងក៏ដូចជាកាត់បន្ថយការពឹងផ្អែក ទៅលើផលិតផលនាំចូលខ្លាំងពេក ។

គួរឲ្យដឹងដែរថា ឥណ្ឌាគឺជាអតិថិជនដ៏សំខាន់មួយ នៃផលិតផលជាសព្វាវុធរបស់ឥណ្ឌា ជាពិសេសឧទ្ធម្ភាគចក្រប្រភេទ Mi-17 នេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top