ព័ត៌មានជាតិ

ខេត្តបាត់ដំបង ឈរលំដាប់លេខ១ ដែលទទួលបានទេសចរច្រើនជាងគេ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ខេត្តបាត់ដំបង បានឈរនៅលំដាប់ទី១ ដែលមានភ្ញៀវទេសចរផ្ទៃក្នុង ចំនួន ៥៦៥ ៦១៨នាក់ បានចេញដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ កន្លងទៅនេះ ។

បើតាមស្ថិតិចេញដោយក្រសូងទេសចរណ៍បានឱ្យដឹងថា៖ខេត្តបាត់ដំបង ឈានមុខគេលេខ១ ដែលមានភ្ញៀវទេសចរណ៍ ទៅកំសាន្តច្រើនជាងគេរហូតដល់ ៥៦៥,៦១៨ នាក់។
ខេត្តកំពង់ចាម ឈានមុខគេលេខ២ មានភ្ញៀវទេសចរណ៍ទៅកំសាន្តចំនួន ៥១៤,៤៤៧ នាក់។
ខេត្តសៀមរាប ឈានមុខគេលេខ៣ មានភ្ញៀវទេសចរណ៍ទៅកំសាន្តចំនួន ៤០០,៥៩១ នាក់។

សរុបប្រជាពលរដ្ឋដើរកំសាន្ត ទៅកាន់ទីរមណីយដ្ឋាននានា ទូទាំងប្រទេសមានចំនួន ៤លាន ៥សែន ៩ម៉ឺននាក់ជាង ។

ខាងក្រោមនេះគឺជាស្ថិតិភ្ញៀវទេសចរផ្ទៃក្នុង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២៖

To Top