ព័ត៌មានអន្តរជាតិ

ម៉ូឌុលមន្ទីរពិសោធន៍ចំនួនពីរ នឹងក្លាយជាកន្លែងធ្វើការកណ្តាល នៅលើស្ថានីយអវកាស របស់ប្រទេសចិន

" "

ប៉េកាំង៖ ម៉ូឌុលមន្ទីរពិសោធន៍ Wentian និង Mengtian នឹងត្រូវបានបញ្ជូនទៅកាន់ ទីអវកាសនៅឆ្នាំនេះ ហើយនឹងក្លាយជាកន្លែង ធ្វើការកណ្តាលសម្រាប់អវកាសយានិក នៅក្នុងគន្លងគោចរ បន្ទាប់ពីការសាងសង់ស្ថានីយ៍អវកាស របស់ប្រទេសចិនត្រូវបានបញ្ចប់ នេះបើយោងតាមសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ។

លោក Hao Chun នាយកទីភ្នាក់ងារអវកាសចិន បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានថា ម៉ូឌុលមន្ទីរពិសោធន៍ Wentian នឹងត្រូវដាក់ឱ្យដំណើរការនៅខែកក្កដា និង Mengtian នៅក្នុងខែតុលា។

" "

លោក Yang Hong ដែលជាប្រធានអ្នករចនា កម្មវិធីយានអវកាស China Manned Space Program នៅឯបណ្ឌិត្យសភាបច្ចេកវិទ្យាអវកាសចិន បានឲ្យដឹងថា ម៉ូឌុលទាំងពីរនេះត្រូវបាន បំពាក់ដោយទូពិសោធន៍ និងវេទិកាដំឡើង សម្រាប់បន្ទុកលើសទម្ងន់។ នៅក្នុងម៉ូឌុលមន្ទីរពិសោធន៍ទាំងពីរ អវកាសយានិក នឹងអាចស្រាវជ្រាវវិទ្យាសាស្ត្រអវកាស សម្ភារៈអវកាស ឱសថអវកាស និងការរុករកអវកាស។

" "

ម៉ូឌុលមន្ទីរពិសោធន៍ Wentian ត្រូវបានបំពាក់ដោយកន្លែងរស់នៅ របស់អវកាសយានិកដូចគ្នានឹងម៉ូឌុលស្នូល Tianhe រួមទាំងកន្លែងដេកបីបន្ទប់ បង្គន់ និងផ្ទះបាយមួយ។ Wentian និង Tianhe អាចគាំទ្រដល់អវកាសយានិក ៦នាក់ ដែលរស់នៅក្នុងលំហរក្នុងអំឡុងពេលបង្វិល នៃនាវិកយានអវកាសពីរនាក់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top