ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកំពូលកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន បានសង្កេតឃើញ ការបាញ់សាកល្បង ប្រកបដោយជោគជ័យ នៃអាវុធដឹកនាំ យុទ្ធសាស្ត្រប្រភេទថ្មី ។
ដោយមិននិយាយអំពី កាលបរិច្ឆេទនៃព្រឹត្តិការណ៍នេះ របាយការណ៍បានឲ្យដឹងថា ប្រព័ន្ធអាវុធដឹកនាំយុទ្ធសាស្ត្រ ប្រភេទថ្មី មានសារៈសំខាន់ សម្រាប់ “ការកែលម្អយ៉ាងខ្លាំងនូវកម្លាំង បាញ់របស់អង្គភាពកាំភ្លើងធំជួរមុខ និងបង្កើនប្រសិទ្ធភាពក្នុងប្រតិបត្តិការនុយក្លេអ៊ែរយុទ្ធសាស្ត្រ” ។
ក្នុងឱកាសនោះ លោក គីម ជុងអ៊ុន បានកោតសរសើរយ៉ាងខ្លាំង ចំពោះវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ ការពារជាតិ សម្រាប់ជោគជ័យជាបន្តបន្ទាប់របស់ខ្លួន “ក្នុងការសម្រេច បាននូវគោលដៅស្នូល នៃការធានាការរារាំងសង្គ្រាម ដែលបានកំណត់នៅ ឯសមាជបក្សលើកទី ៨” និងបានសម្តែង ការអបអរសាទរយ៉ាង កក់ក្តៅ ចំពោះក្រុមអ្នកស្រាវជ្រាវ ៕
ប្រែសម្រួល ឈូក បូរ៉ា