ព័ត៌មានអន្តរជាតិ

Update: រូបថតឆេះលិច របស់នាវាផ្ទុកមីស៊ីលប្រវែង ១៨៦ ម៉ែត្រ របស់រុស្ស៊ី ត្រូវបានបញ្ចេញ ជាលើកដំបូង នៅលើអិនធ័រណិត

បរទេស ៖ រូបថតដែលបានបង្ហោះតាមអ៊ីនធឺណិត កាលពីព្រឹកថ្ងៃចន្ទ ហាក់ដូចជាបង្ហាញ ពីនាវាចម្បាំងរបស់កង នាវាចរសមុទ្រខ្មៅ របស់រុស្ស៊ីត្រូវភ្លើងឆេះ មុនពេលលិច ។ រូបថតកម្រិតទាបចំនួនពីរ ដែលថតពីមុំផ្សេងៗគ្នា បានបង្ហាញពីកប៉ាល់ចម្បាំងដ៏ធំមួយ ដែលជាក់ស្តែងគឺ Moskva បានហុយផ្សែង និងខ្ទេចខ្ទីនៅលើលំហរទឹក ។

យោងតាមសារព័ត៌មាន The Mosco Times ចេញផ្សាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានលម្អិតមួយចំនួន អំពីអ្វីដែល បានកើតឡើង ចំពោះកប៉ាល់ Moskva ត្រូវបានបង្ហាញ ចាប់តាំងពីវាបានលិចចេញពីឆ្នេរសមុទ្រ អ៊ុយក្រែន កាលពីសប្តាហ៍មុន ហើយរូបភាពទាំងនោះ ប្រសិនបើជាការពិត គឺជារូបថត ឬវីដេអូដំបូងបង្អស់ ដែលលេចចេញនូវនាវា ដែលរងការវាយប្រហារ ដែលជានាវាផ្ទុកមីស៊ីលប្រវែង ១៨៦ ម៉ែត្រ ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែង កងទ័ពជើងទឹករបស់រុស្ស៊ី ក្នុងសង្គ្រាមលើអ៊ុយក្រែន។

រូបថតនៃនាវាចម្បាំង ដែលកំពុងឆេះនេះ បានលេចចេញជាលើកដំបូងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ លើបណ្តាញកម្មវិធីផ្ញើសារ Telegram ដែលដាក់ខ្លួនថា ជាធនធានស៊ើបការណ៍ របស់អ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top