ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ៦ នាក់ ជាប់ពាក់ព័ន្ធនឹងការបាញ់បោះសេរី និង ផ្ទុះអាវុធជាច្រើនគ្រាប់នៅមុខក្លឹបកំសាន្ត យីហោ “DOT” ប្រព្រឹត្ត នៅក្នុងក្លឹបកំសាន្តយីហោ «DOT» ផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអាធ្រាត ថ្ងៃ ទី ១៨ ខែ មេសា ឆ្នាំ ២០២២។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ការចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យមួយក្រុម ដែលមានគ្នាចំនួន ៦នាក់ (មានស្រី៤នាក់ និង ស្រី២នាក់ ) ខាងលើនេះ ត្រូវបានធ្វើឡើង បានធ្វើឡើង បន្ទាប់ពីមានការផ្ទុះ ផ្ទុះអាវុធជាច្រើនគ្រាប់នៅមុខក្លឹបកំសាន្ត DOT។
សមត្ថកិច្ចនគរបាល បាននិយាយថា បន្ទាប់ពីការចុះឆែកឆេរ នៅក្នុងក្លឹប និង នៅក្នុងរថយន្ត ជនសង្ស័យ សមត្ថកិច្ចនគរបាល រកឃើញមាន កាតសម្គាល់ខ្លួន ដែលមានឈ្មោះ សុខ បានអឺន ឋានន្តរសក្ដិ ពលបាលត្រី កងឯកភាព កងពលតូចលេខ ៧០ និងប័ណ្ណសម្គាល់អាវុធខ្លីសមូលភាព ម៉ាក BERETTA លេខ PZ 21162 ផងដែរ។ ។
បច្ចុប្បន្ននេះ,ជនសង្ស័យទាំង ៦នាក់ ខាងលើ ត្រូវបាន ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅឯ អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរលំអិត និង រៀបចំ កសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាម តាមនីតិវិធីច្បាប់ ។
ដោយ: លីហ្សា