ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី ផ្តល់ឱកាសម្តងទៀត ឱ្យកងទ័ពអ៊ុយក្រែនចុះចាញ់, អ្នកទម្លាក់អាវុធចុះ នឹងត្រូវទុកជីវិត

បរទេស៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បានផ្តល់ឱកាសមួយទៀត សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលនៅសេសសល់ដែល ជាប់គាំងនៅរោងចក្រដែក Azovstal ក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Mariupol ដើម្បីឱ្យចុះចាញ់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី គឺបានណែនាំថា អ្នកទាំងអស់ដែលមានវត្តមាននៅ Azovstal គួរតែចាកចេញពីកន្លែងចន្លោះពីម៉ោង 14:00 ដល់ម៉ោង 16:00 ម៉ោងនៅទីក្រុងមូស្គូ ដោយគ្មានអាវុធ ឬគ្រាប់ នៅជាមួយពួកគេឡើយ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ដោយពិចារណាលើស្ថានភាព មហន្តរាយនៅរោងចក្រលោហៈ នៅក្នុងទីក្រុង Azovstal… កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ផ្តល់ជូនក្រុមសកម្មប្រយុទ្ធនៃ កងវរសេនាតូចជាតិនិយមរបស់អ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ដើម្បីបញ្ឈប់អរិភាព ហើយដាក់អាវុធចុះចាប់ពីម៉ោង 12 យប់ ម៉ោងនៅទីក្រុងមូស្គូ ថ្ងៃទី 19 ខែមេសា ឆ្នាំ 2022″។ សេចក្តីថ្លែងការណ៍។

ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា «អ្នកដែលទម្លាក់អាវុធចុះ ត្រូវបានធានានូវការរក្សាអាយុជីវិត»។ ការលើកឡើងនៃសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងម្តងហើយម្តងទៀត ដែលស្ទើរតែជាពាក្យគ្រប់ម៉ាត់ – ការផ្តល់ជូនស្រដៀងគ្នានេះ បានធ្វើឡើងចំពោះកងកម្លាំងអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ដែលពួកគេ (អ៊ុយក្រែន) បានបញ្ចប់ការបដិសេធ។ វាត្រូវបានគេរាយការណ៍ថា អាជ្ញាធរក្រុងគៀវបានហាមឃាត់ យ៉ាងតឹងរ៉ឹងកងទ័ពរបស់ពួកគេ ពីការចុះចាញ់នឹងជនជាតិរុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top