ព័ត៌មានអន្តរជាតិ

គិតត្រឹមខែមីនា អាមេរិកចាប់ឃាត់ខ្លួន ពលរដ្ឋអ៊ុយក្រែន ឆ្លងដែនខុសច្បាប់ជាង ៥០០០នាក់

បរទេស៖ យោងតាមទិន្នន័យដែលត្រូវបាន បង្ហាញដោយអជ្ញាធរគយ និងអ្នកការពារព្រំដែនអាមេរិក ហើយត្រូវបានយកមកចេញផ្សាយដោយ rt.com កាលពីដើមសប្តាហ៍កន្លងមក បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជា ៥០៧១នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅព្រំដែនអាមេរិក គិតត្រឹមខែមិនាប៉ុណ្ណោះ។

ចំនួននេះបានស្ទុះឡើង ខ្លាំងមែនទែនធៀបទៅនឹងខែកុម្ភៈ រហូតដល់ទៅ ៥ដង ខណៈដែលតួលេខកាលពីខែចាស់ មានត្រឹមតែ ១១០០នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ នៅក្នុងតំបន់ព្រំដែនហើយភាគច្រើន គឺបានហូរចូលតាមច្រកភាគនរតី។

ទោះបីជាយ៉ាងណាក្តី ជាច្រើនឆ្នាំកន្លងមកហើយ ការលួចឆ្លងព្រំដែនរបស់ ពលរដ្ឋអ៊ុយក្រែនក៏មានចំនួន មិនតិចនោះដែរពោលគឺជា មធ្យមមានចំនួនប្រមាណជា ១០០០នាក់ជារៀងរាល់ខែ ហើយភាគច្រើនគឺ លួចឆ្លងចូលតាមរយៈព្រំដែន ជាមួយនឹងប្រទេសមិកស៊ិកូ។

រដ្ឋាភិបាលអាមេរិក កន្លងមកក៏បានធ្វើការដោះលែង ពលរដ្ឋអ៊ុយក្រែមួយចំនួនធំផងដែរ ក្រោយពួកគេទទួលបានសិទ្ធ ក្នុងការជ្រកកោនក្រោមសិទ្ធជនភៀសសិក ហើយវ៉ាស៊ិនតោនប៉ុស្តិ បានអះអាងថាពួកគេ បានទទួលសិទ្ធក្នុងការរស់នៅ បណ្តោះអាសន្ននៅអាមេរិកត្រឹមរយៈពេល ១៨ខែប៉ុណ្ណោះ មុនពេលរដ្ឋាភិបាលពិចារណា ក្នុងការបន្តឬយ៉ាងណា៕

ប្រែសម្រួល៖ ស៊ុន លី

To Top