ព័ត៌មានអន្តរជាតិ

សារព័ត៌មានអ៊ុយក្រែន៖ ទាហ៊ានស៊ីឈ្នួលរបស់រុស្ស៊ី រាប់សិបនាក់ត្រូវសម្លាប់ នៅក្នុងការវាយប្រហារនៅទីក្រុង Popasna

ប្រភពផ្លូវការរបស់អ៊ុយក្រែន និងសេចក្តីថ្លែងការណ៍ របស់អង្គភាពយោធា បាននិយាយនៅថ្ងៃព្រហស្បតិ៍ កងកម្លាំងសហព័ន្ធរុស្ស៊ី (RF) បានប្រើប្រាស់ទាហានស៊ីឈ្នួលមកពីប្រទេសលីប៊ី ស៊ីរី និងរុស្ស៊ី ក្នុងការវាយប្រហារជាបន្តបន្ទាប់ ដែលមិនបានសម្រេចលើទីក្រុង Popasna របស់តំបន់ Donbas ។

យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Oleksiy Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន បានផ្តល់បទសម្ភាសន៍ល្ងាចថ្ងៃពុធជាមួយវិទ្យុ Novoe Vremya ថា អង្គភាពកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) ដែលប្រតិបត្តិការនៅក្នុង និងជុំវិញទីក្រុង Popasna កាលពីថ្ងៃពុធ បានបំផ្លាញអង្គភាពទាហានស៊ីឈ្នួល មកពីប្រទេសលីប៊ី ដោយផ្អែកលើឯកសារអត្តសញ្ញាណ និងភស្តុតាងផ្សេងទៀត ដែលបានរកឃើញជាមួយនឹងសាកសពរបស់ពួកគេ។ 

ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា មានយុទ្ធជនបរទេសច្រើនដល់ទៅ 20,000 នាក់ត្រូវបានជ្រើសរើស ឱ្យចូលរួមក្នុងការវាយលុកដែលកំពុងបន្ត របស់វិមានក្រឹមឡាំងនៅក្នុងតំបន់ Donbas ក៏ដោយ ក៏ចារកម្មយោធាអ៊ុយក្រែនជឿថា ទាហានស៊ីឈ្នួលមិនលើសពី 500 នាក់មកពីប្រទេសមជ្ឈិមបូព៌ា ស្ថិតនៅសមរភូមិ៕ ប្រែសម្រួលៈ ណៃ តុលា

To Top