ព័ត៌មានជាតិ

ប្រធានសភាជាន់ទាប នៃប្រទេសឥណ្ឌា អញ្ជើញដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ មុននឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង និងការចូលជួបធ្វើសវនាការ ជាមួយឥស្សរជនជាន់ខ្ពស់នៃ ស្ថាប័នជាតិរបស់កម្ពុជាមួយចំនួនទៀត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញមកដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងព្រះបរមរូបព្រះបរមរតនកោដ្ឋ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ៕

To Top