ព័ត៌មានអន្តរជាតិ

Update: រុស្ស៉ីនិងអ៊ុយក្រែន ផ្លាស់ប្ដូរអ្នកទោសលើកទី៦ ចាប់តាំងពីការផ្ទុះសង្គ្រាម

គៀវ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Iryna Vereshchuk បានឲ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការផ្លាស់ប្តូរ អ្នកទោសលើកទី៦ របស់ពួកគេចាប់តាំងពី ការចាប់ផ្តើមនៃជម្លោះ ប្រដាប់អាវុធទ្វេភាគី។

លោក Vereshchuk បានឲ្យដឹងនៅលើ Telegram ថា ទាហានអ៊ុយក្រែន ១០ នាក់ រួមទាំងមន្រ្តីពីរនាក់ និងជនស៊ីវិល៩នាក់ ដែលត្រូវបានកាន់កាប់ ដោយយោធារុស្ស៊ី ត្រូវបានដោះលែងជាលទ្ធផល នៃការផ្លាស់ប្តូរ។

លោក Vereshchuk បានលើកឡើងថា មានអ្នករងរបួសក្នុងចំណោមអ្នក ដែលត្រូវបានដោះលែង ហើយឥឡូវនេះពួកគេអាចទទួលបានការព្យាបាល និងការស្តារនីតិសម្បទាឡើងវិញ។

អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការផ្លាស់ប្តូរអ្នកទោសលើកដំបូងនៅថ្ងៃទី២៤ ខែមីនា ចាប់តាំងពីពេលនោះមក ជនជាតិអ៊ុយក្រែនជាង ២០០នាក់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៊ីបានត្រឡប់ទៅផ្ទះវិញ។

កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់គ្រប់ទម្រង់នៃការដោះដូរ អ្នកទោសជាមួយរុស្ស៊ី ដើម្បីរំដោះប្រជាជន ចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top