ព័ត៌មានអន្តរជាតិ

Update: អ៊ីតាលី ជាតួអង្គសំខាន់ ក្នុងការសម្រុះសម្រួល ទំនាក់ទំនងរវាង អឺរ៉ុបនិងរុស្ស៉ី ក្នុងជម្លោះនៅអ៊ុយក្រែន

រ៉ូម៖ អ្នកវិភាគនយោបាយនាំមុខគេ បានឲ្យដឹងថា ប្រទេសអ៊ីតាលី សង្ឃឹមថានឹងរក្សាបណ្តាញសន្ទនា បើកចំហជាមួយរុស្ស៊ី ចំពេលមានវិបត្តិអ៊ុយក្រែន ដោយសារទំនាក់ទំនង ជិតស្និទ្ធរបស់ពួកគេ ហើយមានតួនាទីជាអ្នកសម្រុះសម្រួល ដ៏សំខាន់ ដើម្បីដើរតួក្នុងទំនាក់ទំនង របស់អឺរ៉ុប ជាមួយទីក្រុងម៉ូស្គូ ឆ្ពោះទៅមុខ។

លោក Eleonora Tafuro អ្នកស្រាវជ្រាវដែលផ្តោតលើ ប្រទេសរុស្ស៊ី Caucasus និងអាស៊ីកណ្តាលនៅវិទ្យាស្ថានអ៊ីតាលី សម្រាប់ការសិក្សានយោបាយអន្តរជាតិ (ISPI) បានប្រាប់កសែតស៊ីនហួថា “ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ថ្មីៗនេះ ប្រទេសអ៊ីតាលី បានដើរតួជាស្ពានរវាងអឺរ៉ុប និងទីក្រុងម៉ូស្គូ” ។

លោកវានលើកឡើងថា “មានកត្តាមួយចំនួន អ្នកអាចដាក់ឈ្មោះទំនាក់ទំនង នយោបាយ ឬវប្បធម៌ ឬការពិចារណាអំពីតួនាទីរបស់អ៊ីតាលី ជាមហាអំណាចកណ្តាល ប៉ុន្តែខ្ញុំគិតថា ការពិចារណាផ្នែកសេដ្ឋកិច្ច តែងតែដើរតួយ៉ាងសំខាន់ ក្នុងការជំរុញទីក្រុងរ៉ូម ឆ្ពោះទៅរកតួនាទីជាអ្នកសម្រុះសម្រួល ជាមួយរុស្ស៊ី ហើយវានឹងបន្តមានដូច្នេះ”។

ខណៈដែលភាគីពាក់ព័ន្ធ កំពុងធ្វើការ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Luigi Di Maio បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី១៣ ខែមេសាថា ប្រទេសអ៊ីតាលី “តែងតែមានបណ្តាញ បើកចំហជាមួយទីក្រុងម៉ូស្គូ” ក្នុងក្តីសង្ឃឹមថា នឹងជំរុញឱ្យមានដំណោះស្រាយនយោបាយ។

លោក Tafuro បានកត់សម្គាល់ថា ជម្លោះនៅអ៊ុយក្រែន បានបង្កើនបញ្ហាប្រឈម សម្រាប់ប្រទេសអ៊ីតាលី ដែលជា “ស្ពាន” រវាងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន និងទីក្រុងម៉ូស្គូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top