DAP News
ព័ត៌មានជាតិ

ភូមិភាគស្វយ័ត Guangxi ជ្រើសរើសតំណាង ដែលអញ្ជើញចូលរួម សមាជបក្សកម្មុយនីស្តចិន លើកទី ២០ លោក Xi Jinping ប្រធានរដ្ឋចិនជាប់ឆ្នោតជាឯកច្ឆ័ន្ទ

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមេសា សន្និសីទតំណាងភូមិភាគស្វយ័ត Guangxi ជនជាតិ Zhuang នៃបក្សកុម្មុយនិស្តចិនបានរៀបចំនៅក្រុង Nanning ដែលបានជ្រើសរើសតំណាងនៃភូមិភាគស្វយ័ត Guangxi ជនជាតិ Zhuang ដែលចូលរួមសមាជបក្សកម្មុយនិស្តចិនលើកទី ២០ ។

លោក Xi Jinping បេក្ខជនឈរឈ្មោះតំណាងដែលត្រូវបានលើកឈ្មោះដោយគណៈកម្មាធិការមជ្ឈិមបក្សនិងបានចូលរួមការជ្រើសរើសនៅភូមិភាគស្វយ័ត Guangxi បានជាប់ឆ្នោតជាតំណាងនៃសមាជបក្សកម្មុយនិស្តចិនលើកទី ២០ ដោយសំឡេងគាំទ្រទាំងស្រុង ។

តំណាងទាំងអស់សុទ្ធតែបានសម្គាល់ថា ជាប់ឆ្នោតជាតំណាងរាស្រ្ដនៃសមាជបក្សកម្មុយនិស្តចិនលើកទី ២០ គឺជាឆន្ទៈរួមរបស់សមាជិកបក្សចំនួនជាង ២៥០ ម៉ឺនរូបនិងអង្គការគណបក្សមូលដ្ឋានជាង ១៥ ម៉ឺនរបស់ភូមិភាគស្វយ័ត Guangxiហើយបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់កម្មាភិបាលនិងមហាជនគ្រប់ជនជាតិភាគតិចទាំងអស់នៅក្វាងស៊ីចំនួន ៥៧ លាននាក់ចំពោះលោក Xi Jinping ប្រធានរដ្ឋចិន ក៏បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមនិងបំណងដ៏មុតមាំរបស់ប្រជាជនចិនរាប់រយលាននាក់ក្នុងការបង្កើតអនាគតកាន់តែល្អប្រសើរ ៕

To Top