ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ហេតុអ្វីបានជាប្រទេស អាមេរិក ” ហុចកាំបិត” ឱ្យទៅការប៉ះទង្គិច រវាងរុស្ស៊ី និងអ៊ុយក្រែន ជាញឹកញាប់

ថ្ងៃទី២៦ខែមេសា លោកAustin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលទើបបានបញ្ចប់ ទស្សនកិច្ចនៅអ៊ុយក្រែន បានរួមជាមួយមន្ត្រីយោធា ជាន់ខ្ពស់របស់ប្រទេស ចំនួនជាង៤០ ចូលរួមក្នុងកិច្ចប្រជុំ ដែលបើកធ្វើនៅមូលដ្ឋាន កងទ័ពជើងអាកាស អាមេរិក ប្រចាំនៅអាល្លឺម៉ង់ Ramstein ដើម្បីពិភាក្សាអំពីការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន ព្រមនឹងបញ្ហាផ្តល់ជំនួយ យោធាដល់អ៊ុយក្រែន ។

លោកAustinរដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន ដែលបើកធ្វើបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា នឹងគាំទ្រប្រទេស អ៊ុយក្រែន យ៉ាងពេញទំហឹង ។ លោកAustinបានថ្លែងថា ប្រទេសចំនួនជាង៣០ ដែលបានចូលរួម ក្នុងកិច្ចប្រជុំលើកនេះ បានឯកភាពគ្នា អំពីការគាំទ្រប្រទស អ៊ុយក្រែន ដោយពេញទំហឹង ហើយបានសន្យាថា នឹងផ្តល់គ្រឿងបរិក្ខារយោធា ដែលមានតម្លៃជាង៥០០០លានដុល្លារ អាមេរិក ថែមទៀត ។ ប្រទេសអាមេរិករំពឹងថា និងប្រមូលផ្តុំប្រភពធនធានយោធា របស់បស្ចិមប្រទេស ដើម្បីកាត់កម្សោយកម្លាំង របស់រុស្ស៊ីយ៉ាងខ្លាំង តាមរយៈការប៉ះទង្គិច រវាងរុស្ស៊ីនិង អ៊ុយក្រែន ។

វិបត្តិអ៊ុយក្រែន តាំងពីដើមដល់សព្វថ្ងៃនេះ បើសិនជាតាមដានប្រភព គឺមកពីអាមេរិកបន្តប្រកាន់គំនិត សង្គ្រាមត្រជាក់ និងអនុត្តរភាពនិយម ។ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជំងឺកូវីដ១៩ រីករាលដាល នៅទូទាំងពិភពលោក ប្រទេសអាមេរិក មិនអាចគ្រប់គ្រង បាននូវការរីករាលដាល នៃជំងឺឆ្លង សេដ្ឋកិច្ចអន់ថយយ៉ាងធ្ងន់ធ្ងរ អាត្រាអត់ការងារធ្វើកើនឡើងយ៉ាងខ្លាំង ការប៉ានប្រមាណ ចំពោះអតិផរណា ក្នុងស្រុក បានឡើងដល់៦.៦ភាគរយ ដែលបានបំបែក កំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ អាមេរិកបានបាត់បង់ជំនឿចិត្ត និងអារម្មណ៍សុវត្ថិភាព ចំពោះកម្លាំងខ្លួនឯង និងអនាគតអភិវឌ្ឍ ជាពិសេស ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសអឺរ៉ុបមួយចំនួន ចង់លោតចេញពីការគ្រប់គ្រង របស់អាមេរិក ដែលធ្វើឱ្យអាមេរិក កាន់តែព្រួយបារម្ភ។ ក្រោមសភាពការណ៍បែបនេះ អាមេរិកបានចាត់វិធានការ គ្រប់បែបយ៉ាងមកគាបសង្កត់ លើប្រទេស ដែលមានសមត្ថភាព អាចប្រកួតប្រជែងជាមួយអាមេរិក ដើម្បីគាំពារអនុត្តរភាព របស់ខ្លួន ព្រមនឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ។ ឧទាហរណ៍ដូចជា តាំងពីវិបត្តិអ៊ុយក្រែនបានកើតឡើងមក អាមេរិកមិនត្រឹមតែ មិនបានស្វែងរកកា របន្ធូរបន្ថយ វិបត្តិប៉ុណ្ណោះទេ ផ្ទុយទៅវិញ បែរជាផ្តល់ជំនួយយោធា គ្រប់មុខដល់អ៊ុយក្រែន ដោយឥតឈប់ឈ រទៀតផង បណ្តាលឱ្យការបដិបក្ខគ្នា រវាងអ៊ុយក្រែននិងរុស្ស៊ី អឺរ៉ុបនិងរុស្ស៊ី មានភាពកាន់តែធ្ងន់ធ្ងរ រហូតដល់បណ្តាល ឱ្យកើតការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីបង្ខំឱ្យអឺរ៉ុប កាន់តែពឹងផ្អែក ទៅលើអាមេរិកក្នុង វិស័យសន្តិសុខ និងថាមពលជាដើម ក៏ដូចជាបង្កើន ការគ្រប់គ្រង របស់អាមេរិកចំពោះអឺរ៉ុបផងដែរ ។

និយាយចំពោះពិភពលោក ការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន គឺ ជាសោកនាដកម្មមួយ ប៉ុន្តែសហគ្រាស ឧស្សហកម្មយោធា របស់អាមេរិក ទទួលបានផលកម្រៃយ៉ាងច្រើនសន្ធឹកដោយសារ វិបត្តិលើកនេះ។ ពេលថ្មីៗនេះ តម្លៃភាគហ៊ុនរបស់សហគ្រាស ឧស្សហកម្មយោធាសំខាន់ៗ របស់អាមេរិកសុទ្ធតែឡើងថ្លៃយ៉ាងខ្លាំង ក្រសួងការពារជាតិអាមេរិកបានធ្វើកិច្ចប្រជុំជាមួយសហគ្រាសឧស្សហកម្មយោធាអាមេរិក ដើម្បីពិគ្រោះពិភាក្សា អំពីការពន្លឿន ការផលិតអាវុធ ដើម្បីបំពេញតាមតម្រូវការរបស់អាមេរិក អ៊ុយក្រែននិងសម្ព័ន្ធមិត្តដទៃទៀត ។

អាមេរិកបានគូសបញ្ជាក់ ពីបញ្ហាសន្តិសុខ របស់ខ្លួនជាប់ជានិច្ច ប៉ុន្តែ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បែរជាមិនអើពើសុខសន្តិភាព របស់ពិភពលោក ហើយជំរុញការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែនឱ្យមានរយៈពេលយូរអង្វែង ។ ការប៉ះទង្គិចរយៈពេលយូរ មិនត្រឹមតែមានន័យថា នឹងមានការបំផ្លាញ យ៉ាងខ្លាំង មានមនុស្សស្លាប់ និងរងរបួសយ៉ាងច្រើនចំពោះរុស្ស៊ីនិងអ៊ុយក្រែនតែប៉ុណ្ណោះទេ ថែមទាំងក៏មានលទ្ធភាព បណ្តាលឱ្យមានសង្រ្គាម កាន់តែធំដល់ ពិភពលោកទៀតផង ។ ពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មាន និងអ្នកជំនាញ របស់បណ្តាប្រទេសនានា សុទ្ធតែព្រួយ បារម្ភថា ការប៉ះទង្គិច រវាងរុស្ស៊ីនិង អ៊ុយក្រែនមានលទ្ធភាពមិន អាចគ្រប់គ្រងបាន។ថ្ងៃទី២៥ខែមេសា លោកLavrovរដ្ឋមន្ត្រីក្រសួងការបរទេស រុស្ស៊ី បានព្រមានថា ដោយសារអង្គការ ណាតូ កំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី ដោយប្រយោល បានជាពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែង ពិតប្រាកដពីការ ផ្ទុះសង្គ្រាមលោកលើកទី៣ ។

វិបត្តិអ៊ុយក្រែន បណ្តាលឱ្យពិភពលោកទាំងមួលមានការយកចិត្តទុកដាក់ជាទូទៅ។ ទន្ទឹមនឹងនេះ ក៏បានធ្វើឱ្យពិភពលោក មើលឃើញយ៉ាងច្បាស់ថា អាមេរិក គឺជាបាតដៃខ្មៅនៅពីក្រោយ ។ ពីអាហ្វហ្កានីស្ថានដល់អ៊ីរ៉ាក់ ពីស៊ីរី ដល់អ៊ុយក្រែន អនុត្តរភាពនិយម របស់អាមេរិក បានក្លាយជាប្រភព ដែលបណ្តាលឱ្យ តំបន់ជាច្រើនមានភាពច្របូកច្របល់ វានាំមកនូវទុក្ខ វេទនាឥតល្ហែ ដល់ប្រជាជនរបស់ប្រទេសជាច្រើន ។ មានតែជំរុញការចរចារ សន្តិភាពតាមរយៈមធ្យោបាយផ្លូវទូត ទើបជាជម្រើសដ៏ត្រឹមត្រូវរបស់ពិភពលោក៕

To Top