បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Joe Biden កំពុងមានបំណងធំមួយ ដើម្បីអាចបន្ថែម ប្រាក់ជំនួយមួយកញ្ចប់ទៀតទៅ ឲ្យប្រទេសអ៊ុយក្រែន ព្រមទាំងផ្តល់អំណាច ក្នុងការបង្ខាំងនិងលក់ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលនៅក្រៅប្រទេសនោះផង។
ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្នលោក Biden កំពុងបានស្នើសុំទៅកាន់សភារួចរាល់ហើយ ជាមួយនឹងកញ្ចប់ទឹកប្រាក់ ប្រមាណជា៣៣ពាន់លានដុល្លារបន្ថែមទៀត ទុកសម្រាប់ជួយទៅដល់ អ៊ុយក្រែន ចំពោះមុខ ជម្លោះជាមួយនឹងរុស្ស៊ី ដែលក្នុងនោះមួយផ្នែកធំ គឺជាជំនួយជាសព្វាវុធ ជំនួយផ្នែកសន្តិសុខ និងមួយផ្នែកទៀត ប្រើប្រាស់សម្រាប់ ជាជំនួយសេដ្ឋកិច្ច និងជំនួសមនុស្សធម៍។
ថ្លែងនៅឯសេតវិមាន ចំពោះមុខបញ្ហានេះលោក Biden បានលើកឡើងថា៖ វាគឺជារឿងដ៏សំខាន់បំផុត ដែលសមាជិកសភាទាំងអស់ ត្រូវតែទទួលយកវា។ ពួកយើងត្រូវការច្បាប់ថ្មីនេះ ដើម្បីអនុម័តនិង យកទៅជួយដល់ប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំង ដើម្បីសេរីភាព របស់ពួកគេ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
