DAP News

ព័ត៌មានអន្តរជាតិ

លុយរូបល របស់រុស្សីឡើងខ្ពស់ ខ្លាំងធៀបទៅនឹងលុយអឺរ៉ូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលុយរូបលរបស់ប្រទេសរុស្សី បានកើនឡើងដល់ចំណុចខ្ពស់បំផុត គិតចាប់តាំងតែពីខែមិនាឆ្នាំ២០២០ធៀបទៅនឹងលុយរបស់អឺរ៉ុ។

គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះលុយរូបលឬ rubles បានធ្លាក់មកត្រឹម៧៤ក្នុងមួយអ៊ឺរ៉ូនិងនឹងបន្តធ្លាក់ទៅត្រឹមតែ៧០ប៉ុណ្ណោះ ក្នុងមួយដុល្លារអាមេរិក ខណៈដែលធនាគារកណ្តាលរុស្សី បានប្រកាសកាត់ការប្រាក់ មកត្រឹមតែ១៤ភាគរយប៉ុណ្ណោះក្នុងការបញ្ចេញកំចីកាន់តែច្រើន ទប់ទល់ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។

គួរឲ្យដឹងដែរថាកន្លងមកលុយរូបលរបស់រុស្សី បានធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្ត្របន្តិចក្រោយការបើកប្រតិបត្តិការ ពិសេសបែបយោធាប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែនកាលពីដើមខែមិនា ដែលគ្រានោះក្នុងមួយដុល្លារអាមេរិក គឺស្មើទៅនឹងលុយរូបលដល់ទៅ១៥០៕

ប្រែសម្រួល៖ស៊ុនលី

To Top