គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីការគាំទ្រផ្នែកការពារ សម្រាប់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Zelensky បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា ភាគីទាំងពីរបានជជែកគ្នាអំពីស្ថានភាពនៅសមរភូមិ និងទីក្រុង Mariupol ដែលត្រូវបានរារាំងនៅភាគខាងកើតអ៊ុយក្រែន ដោយបន្ថែមកិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់ដើម្បីសម្រេចបានសន្តិភាព គឺជាប្រធានបទមួយផ្សេងទៀតនៃការសន្ទនា។
នៅព្រឹកថ្ងៃដដែល មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា លោកបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា