ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានសន្យាផ្ដល់នូវការសម្របសម្រួលជូនដល់ ប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា។
ការសន្យានេះធ្វើឡើងនៅក្នុងជំនួបសន្ទនា តាមប្រព័ន្ធវីដេអូ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។