ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការអាចន្ត្រៃយ៍ បក្សកុម្មុយនិស្តចិន រៀបចំកិច្ចប្រជុំ ដើម្បីវិភាគស្ថានការណ៍ បង្ការនិងគ្រប់គ្រង ជំងឺកូវីដ១៩ ពេលបច្ចុប្បន្ន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សិក្សាស្រាវជ្រាវ និងរៀបចំចាត់ចែងការងារសំខាន់ និងគ្រប់គ្រងជំងឺកូវីដ១៩

ថ្ងៃទី៥ ខែឧសភា គណៈកម្មាធិការអាចន្ត្រៃយ៍ នៃរដ្ឋបាល នយោបាយមជ្ឈិម បក្សកុម្មុយនិស្តចិន បានរៀបចំកិច្ចប្រជុំ ដើម្បីវិភាគស្ថានការណ៍បង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ពេលបច្ចុប្បន្ន សិក្សាស្រាវជ្រាវនិងរៀបចំ ចាត់ចែងការងារ សំខាន់ក្នុងការបង្ការ និងគ្រប់គ្រងជំងឹកូវីដ១៩ ។ លោកXi Jinping ប្រធានរដ្ឋចិន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំនិង ថ្លែងសុន្ទរកថា គន្លឹះ ។

កិច្ចប្រជុំបាន គូសបញ្ជាក់ថា ចាប់តាំងពីជំងឺកូវីដ១៩ ផ្ទុះឡើងមក ប្រទេសចិន បានប្រកាន់ខ្ជាប់ នូវគោលការណ៍ តម្កល់ប្រជាជន ជាអាទិភាព និងអាយុជីវិតជាអាទិភាព និងបានកែសម្រួលវិធានការ បង្ការ និងគ្រប់គ្រងជាបន្តបន្ទាប់ ទៅតាមស្ថានការណ៍ ហើយទទួលបានសមិទ្ធផល ជាយុទ្ធសាស្ត្រសំខាន់ៗ ក្នុងការបង្ការ និងគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ការអនុវត្តជាក់ស្តែង បានបង្ហាញថា គោលនយោបាយ បង្ការនិងគ្រប់គ្រង របស់ចិនអាចឈរ លើការសាកល្បងប្រវត្តិសាស្ត្រ ហើយវិធានការបង្ការ និងគ្រប់គ្រងរបស់ចិន គឺមានលក្ខណៈវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព ។

កិច្ចប្រជុំបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ការរីករាលដាល នៃជំងឺកូវីដ១៩នៅពិភពលោក នៅតែស្ថិតក្នុងកម្រិតខ្ពស់ វីរុសនៅតែបំប្លែង ជាបន្តបន្ទាប់ ហើយនៅតែមានភាព មិនប្រាកដប្រជាយ៉ាងខ្លាំង អំពីទិសដៅចុងក្រោយ នៃការរីករាលដាល នៃជំងឺកូវីដ១៩ ។ ប្រទេសចិន គឺជាប្រទេស ដែលមានចំនួនប្រជាជនច្រើន មានមនុស្សវ័យចំណាស់ច្រើន ការអភិវឌ្ឍក្នុងតំបន់ គ្មានតុល្យភាព ធនធានវេជ្ជសាស្ត្រ មិនគ្រប់គ្រាន់ ការសម្រាកបង្ការ និងគ្រប់គ្រងមុខជានឹង នាំឱ្យមានការឆ្លង ទ្រង់ទ្រាយធំ និងមានករណីធ្ងន់ធ្ងរ និងករណីស្លាប់ជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សុវត្ថិភាព និងសុខាភាព របស់ប្រជាជននឹង រងផលប៉ះពាល់យ៉ាងខ្លាំង ។

កិច្ចប្រជុំបានចង្អុលបង្ហាញថា ការតស៊ូគឺជាជ័យជំនះ ។ ពេលបច្ចុប្បន្ន ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ កំពុងស្ថិតក្នុងដំណាក់ កាលប្រៀបដូចជាការ “អុំទូកបញ្ច្រាសទឹក បើមិនទៅមុខគឺថយក្រោយ” ។ គណៈកម្មការបក្ស និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងទំនុកចិត្ត យល់ឱ្យបានស៊ីជម្រៅ អំពីភាពស្មុគស្មាញ និង ភាពលំបាក នៃការប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩ អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសេចក្តីសម្រេចចិត្ត និងការរៀបចំរបស់គណៈកម្មាធិការ មជ្ឈិមបក្ស កសាងរបាំងការពារនិងគ្រប់គ្រងជំងឺកូវីដ១៩យ៉ាងរឹងមាំ និងពង្រឹងសមិទ្ធផលដ៏លំបាក នៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ យ៉ាងមុតមាំ៕

To Top