ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែនថា ជនស៊ីវិល៥០នាក់ ត្រូវបានជម្លៀសខ្លួន ចេញពីរោងចក្រដែកនៅក្រុង Mariupol

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ថា អ៊ុយក្រែនបានឲ្យដឹងថា ជនស៊ីវិលចំនួន៥០នាក់ ត្រូវបានជម្លៀសចេញពីរោងចក្រដែកដែលត្រូវបានទម្លាក់គ្រាប់បែក នៅក្នុងទីក្រុង Mariupol កាលពីថ្ងៃសុក្រ ដោយបានចោទប្រកាន់ប្រទេសរុស្ស៊ីថា បានរំលោភលើបទឈប់បាញ់ ដែលមានបំណងអនុញ្ញាតឱ្យមនុស្សរាប់សិបនាក់ទៀត ដែលជាប់នៅក្រោមរោងចក្រនេះ ចាកចេញបន្ទាប់ពីការឡោមព័ទ្ធអស់ជាច្រើនសប្តាហ៍ ។

ទីក្រុង Mariupol បានស៊ូទ្រាំនឹងរងការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញដ៏ខ្លាំងបំផុត នៃសង្រ្គាមដែលមានរយៈពេល១០សប្តាហ៍ ហើយរោងចក្រ Azovstal ដ៏រីកដុះដាលនៃសម័យសូវៀត គឺជាផ្នែកចុងក្រោយនៃទីក្រុង ដែលជាកំពង់ផែយុទ្ធសាស្ត្រភាគខាងត្បូងនៅលើសមុទ្រ Azov នៅតែស្ថិតក្នុងកណ្តាប់ដៃរបស់យុទ្ធជនអ៊ុយក្រែនដដែល ។

ប្រធានាធិបតី Volodymyr Zelenskiy បានថ្លែងនៅក្នុងសុន្ទរកថាវីដេអូនៅពេលយប់ថា អ៊ុយក្រែនកំពុងធ្វើការលើកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីជួយសង្គ្រោះអ្នកការពារដែលត្រូវបានរារាំងនៅខាងក្នុងរោងដែក ។ លោកបានថ្លែងថា “អន្តរការីដែលមានឥទ្ធិពលគឺពាក់ព័ន្ធ នឹងរដ្ឋដែលមានឥទ្ធិពល” ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមអ្វីទៀតនោះទេ ។

គួរបញ្ជាក់ថា ការជម្លៀសដោយក្រុមភ្នាក់ងារកណ្តាលរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមកាលពីចុងសប្តាហ៍មុននៃជនស៊ីវិលរាប់រយនាក់ ដែលបានជ្រកកោននៅក្នុងបណ្តាញផ្លូវរូងក្រោមដី និងលេណដ្ឋាននៅក្រោមរោងចក្រ ។ ប៉ុន្តែពួកគេត្រូវបានបញ្ឈប់ ក្នុងអំឡុងសប្តាហ៍ដោយការប្រយុទ្ធគ្នាសារជាថ្មី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top