ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ៖ រកឃើញឧបករណ៍ បំផ្ទុះកែច្នៃ នៅផ្ទះ របស់អ្នកសែតរុស្ស៊ី RIA Novosti និង Sputnik ក្នុងទីក្រុងប៊ែកឡាំង

បរទេស ៖ ឧបករណ៍បំផ្ទុះកែច្នៃ (IED) ត្រូវបានគេរកឃើញ កាលពីល្ងាចថ្ងៃសុក្រនៅលើមូលដ្ឋាន នៃបរិវេណទីក្រុងប៊ែកឡាំង ដែលមានអ្នកកាសែត មកពីបណ្តាញ សារព័ត៌មានរុស្ស៊ី RIA Novosti និង Sputnik ដែលឧបករណ៍នេះ ត្រូវបានបញ្ចូល ទៅក្នុងរន្ធខ្យល់បន្ទប់ក្រោមដី ។ នេះបើតាមលោក Sergey Feoktistov និពន្ធនាយក Sputnik នៅក្នុងប្រទេសអាល្លឺម៉ង់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមអ្នកកាសែត គឺថាឧបករណ៍នេះ ត្រូវបានរកឃើញដោយចៃដន្យ នៅពេលដែលអ្នកកាសែតរុស្ស៊ី និងសមាជិកគ្រួសារ របស់ពួកគេបានបោសសម្អាតធូលី និងយករនាំងកញ្ចក់ចេញ បន្ទាប់ពីបង្អួចនៅបរិវេណ ត្រូវបានវាយកម្ទេចដោយដប នៅក្នុងការសង្ស័យមួយផ្សេងទៀត ។

អ្នកស្រុកនៃមជ្ឈមណ្ឌលនេះ និងបុគ្គលិកការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដំបូងឡើយគិតថា វាជាឧបករណ៍បំភាន់ ដែលរចនាឡើង ដើម្បីបំភ័យពួកគេ និពន្ធនាយកបានទទួលស្គាល់ដោយបន្ថែមថា ឧបករណ៍នេះហាក់ដូចជា “កំប្លែង” បន្តិចនៅពេលដំបូង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top