បរទេស៖ សមាជិកសភាលោក Mike Gallaghaer មកពីរដ្ឋ Wisconsin កាលពីថ្ងៃម្សិលមិញនេះត្រូវបាន rt.com ចេញផ្សាយថាបានធ្វើការព្រមាន អំពីការសម្រេចចិត្តនាំចេញ អាវុធដ៏ប្រញាប់ប្រញាល់ ទៅកាន់អ៊ុយក្រែន កំពុងធ្វើឲ្យស្តុកអាវុធរបស់ខ្លួន ចាប់ផ្តើមធ្លាក់ចុះដែលវាជាហេតុ នាំឲ្យសមត្ថភាពក្នុងការជួយផ្គត់ផ្គង់អាវុធ ទៅឲ្យកោះតៃវ៉ាន់ នឹងមានចំនួនតិចតួចក្នុងការប្រឆាំង ទៅនឹងការគម្រាមកំហែងណាមួយ ដោយរដ្ឋាភិបាលក្រុងប៉េកាំង។
ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុន ផលិតអាវុធរបស់អាមេរិក ជាច្រើនកំពុងនាំគ្នាធ្វើការបញ្ចុះបញ្ចូល ឲ្យសេតវិមានក្នុងការសម្រេចចិត្ត ធ្វើការចុះកុងត្រាថ្មីៗបន្ថែមទៀត ក្នុងការផលិតអាវុធ និងនាំចូលអាវុធសម្រាប់ វិស័យការពារជាតិ។
លោក Gallagher ដែលជាសមាជិកម្នាក់ នៅក្នុងគណកម្មការកិច្ចការងារអាវុធ របស់សភាជាតិម្នាក់ដែរនោះ បានថ្លែងប្រាប់ទៅកាន់ Fox News ថា៖ ពួកយើងកំពុងចាប់ផ្តើម មានចំនួនអាវុធតិចឡើងនៅក្នុងស្តុក ជាក់ស្តែងអាវុធប្រឆាំង រថក្រោះនិងឧទ្ធាម្ភាចក្រ Javelins ដែលធ្លាប់តែមានចំនួនច្រើន កាលពី៧ឆ្នាំចុងក្រោយ ហើយនៅតែបន្តជួយដល់អ៊ុយក្រែន ចំពោះអាវុធប្រភេទនេះប៉ុន្តែភាព ចាំបាច់បំផុតរបស់អាមេរិកនោះគឺជា បញ្ហាកោះតៃវ៉ាន់ឯណោះទៅវិញទេ ដើម្បីប្រឆាំងនឹងការគម្រាមកំហែង ពីរដ្ឋាភិបាលក្រុងប៉េកាំង ៕
ប្រែសម្រួល៖ ស៊ុន លី