ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០១៥ អស់រយៈពេល៤០ឆ្នាំគត់ ។ នៅឆ្នាំ២០១៥ មុនចូលឆ្នាំចិន លោកXi Jinping ប្រធានរដ្ឋចិន បានត្រឡប់ទៅភូមិ Liangjiaheវិញ ។ អ្នកភូមិLiangjiaheទាំងអស់ បានរំភើបយ៉ាងខ្លាំង ។ លោកបានយកអង្ករ មី ប្រេងឆា សាច់និងគំនូរក្រហមតុបតែង អបអរឆ្នាំថ្មីជាដើមដែលទិញ ដោយចេញលុយដោយខ្លួនឯង ហើយយកមកជូនអ្នកភូមិ ពិសេសគឺនាំមកនូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅរបស់អ្នកដឹកនាំរដ្ឋ ចំពោះប្រជាជន ។
នៅខាងមុខទីស្នាក់ការ គណៈកម្មការភូមិLiangjiahe លោកXi Jinpingឃើញបារីនៅ លើដៃបងប្រុសZhang Weipang បាននិយាយយ៉ាង យកចិត្តទុកដាក់ថា បងនៅជក់បារី?លោកZhang Weipang បានឆ្លើយយ៉ាងអៀនខ្មាស់ថា បារីនេះខ្ញុំមិនអាចដាក់ចុះបានទេ។ លោកបានណែនាំគាត់ថា ប្រុងប្រយ័ត្នណា៎ ថែទាំសុខភាពផង ឈប់ជក់បារីទៅ ។ លោកZhang Weipang បានយល់ព្រមដោយសើចញញឹម។
លោកZhang Weipang ចាត់ទុកលោកXi Jinpingជាបងប្អូនចឹង ។ ក្នុងរយៈពេលជិតមួយឆ្នាំដែល លោកXi JinpingចាកចេញពីភូមLiangjiahe លោXi Jinping បានយកស្បៀង២០គីឡូ ដែលជារដ្ឋចែកឱ្យយុវជនចុះមូលដ្ឋាន ជាប្រចាំខែទៅឱ្យគ្រួសារ លោកZhang Weipang ទាំងអស់ និងហូបបាយ ជាមួយក្រុមគ្រួសារZhang Weipang។ក្រុមគ្រួសារZhang Weipangហូបអី លោកXi Jinpingក៏ហូបហ្នឹងដែរ។លោកZhang Weipangនិយាយថា មិនថាម្ហូបអីគាត់ហូបបានទាំងអស់ មិនថាអ្នកក្រដល់កម្រិតណា គាត់មិនដែលមិនគោរពទេ ។
ទោះបីបានខានជួបយូរឆ្នាំក៏ដោយ តែលោកXi JinpingនៅតែចាំZhang Weipangនៅក្នុងវង់មនុស្ស ។ នៅដូចពីដើមទះស្មាZhang Weipang ហៅឈ្មោះ Zhang Weipang សួរគាត់ជីវភាព រស់នៅយ៉ាងមេច ហូបអី មានកូនប៉ុន្មាន…លោកZhang Weipang បានឆ្លើយតបថា ជីវភាពរស់នៅឥឡូវល្អហើយ បើមិនហូបបាយសក៏ហូបមី សាច់ក៏អត់ ដែលខានទេ មានបន្លែស្រស់ហូបពេញ មួយឆ្នាំតែម្ដង។
ដល់ពេលបាយត្រង់ លោកXi Jinping បានអញ្ជើញទៅដល់ផ្ទះ Liang Yuming ដែលជាអ្នកណែនាំលោក ចូលរួមបក្សកម្មុយនីស្តចិន ។ លោកបានទទួលទានបាយ ចូលឆ្នាំថ្មីជាមួយពួកម៉ាកចាស់ មាននំបំពង សាច់ចៀន ស្ពៃជូរ មីនិងល្ពៅ សុទ្ធតែជាម្ហូបលោកXi Jinpingចូលចិត្តហូប។លោកLiang Yumingបានថា លោកXi Jinpingហូបបាយផង សួរនាំពីជីវភាពបច្ចុប្បន្នរបស់អ្នកភូមិផង៕