បរទេស៖ យោងតាមរបាយការណ៍ ស្រាវជ្រាវដោយ Politico Europe ដែលបានធ្វើការប្រកាស កាលពីថ្ងៃចន្ទម្សិលមិញ បានបង្ហាញថាសហភាពអឺរ៉ុប គឺបានដាក់ផែនការ រួចទៅហើយ ក្នុងការបង្កើនមូលនិធិចំណាយ
ជូនទៅដល់រដ្ឋាភិបាល ទីក្រុងគៀវ ក្នុងរយៈពេលយ៉ាងហោចណាស់៣ខែទៀត ។
ប្រភពដដែលបានអះអាងទៀតថា មូលនិធីទាំងនោះ នឹងត្រូវធ្វើឡើងតាមរយៈ ការប្រមូលបណ្ណបំណុល ដែលមានតម្លៃប្រមាណជា១៥ពាន់លានអឺរ៉ូ ដោយប្រើប្រាស់ទំរង់ជាកញ្ចប់ថវិកា ជំនួយសម្រាប់កិច្ចការងារ ប្រយុទ្ធប្រឆាំងនឹងកូវីដ។
កន្លងមកប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ប្រាប់ទៅកាន់ មូលនិធីរូបិយបណ្ណអន្តរជាតិ IMF មកហើយថារដ្ឋាភិបាល ត្រូវការយ៉ាងហោចណាស់៧ពាន់ដុល្លារ ជារៀងរាល់ខែ ក្នុងការបើក
ប្រាក់ខែជូនបុគ្គលិក និងចំណាយរដ្ឋាភិបាលនានា ដែលក្នុងនោះជាលទ្ធផលអាមេរិក សន្យាផ្តល់មួយភាគ៣ នៃចំណាយ។
ក្នុងពេលជាមួយគ្នានេះប្រធាន ផ្នែកកិច្ចការងារនយោបាយ របស់អឺរ៉ុបលោក Josep Borrell ក៏បានដាក់សំណើរ ជាជម្រើសផ្សេងទៀតផងដែរ ក្នុងការជូយមូលនិធីដល់ប្រទេសអ៊ុយក្រែន តាមរយៈការទាញយក ប្រាក់បង្កករបស់
រុស្សីដែលមាននៅក្នុងបណ្តាប្រទេសអឺរ៉ុប នាពេលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
