Update: លោក Yoon Suk-yeol បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីកូរ៉េខាងត្បូង នាព្រឹកថ្ងៃអង្គារនេះ នៅក្នុងពិធីដ៏ធំមួយ នៅឯវិមានរដ្ឋសភា នៅទីក្រុងសេអ៊ូល ដោយចូលកាន់តំណែងនៅពេលមានភាពតានតឹង ខ្លាំងជាមួយកូរ៉េខាងជើង។
លោក Yoon ដែលជាអ្នកអភិរក្សនិយម និងបានប្តេជ្ញាថានឹងស្វិតស្វាញ ជាមួយទីក្រុងព្យុងយ៉ាង បាននិយាយថា “ខ្ញុំសូមស្បថយ៉ាងឱឡារិក នៅចំពោះមុខប្រជាជនថា ខ្ញុំនឹងបំពេញភារកិច្ចក្នុងឋានៈជាប្រធានាធិបតី ដោយស្មោះត្រង់”។
ប្រែសម្រួលដោយ៖ សយ សុភា