ព័ត៌មានជាតិ

សភាអាមេរិក ជំរុញការបំពាក់អាវុធឱ្យអ៊ុយក្រែន ជុំវិញជំនួយ Covid ដល់ជនជាតិអាមេរិក

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា គណបក្សប្រជាធិបតេយ្យនឹងបង្កើតសំណើ ផ្តល់មូលនិធិពីជំងឺរាតត្បាតចំនួន ១០ពាន់លានដុល្លារ ដាច់ដោយឡែកពីគ្នា ដូច្នេះចំនួនជិត ៤០ពាន់លានដុល្លារ នៃជំនួយជាអាវុធ និងជំនួយផ្សេងទៀតដល់អ៊ុយក្រែន អាចទទួលបានការអនុម័តកាន់តែលឿន មុនកាលបរិច្ឆេទកំណត់ “សំខាន់” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសភា គឺលោកស្រី Nancy Pelosi (D-California) ដើមឡើយមានមូលនិធិសម្រាប់ការព្យាបាល Covid-19 ការធ្វើតេស្ត និងវ៉ាក់សាំងដែលបានដាក់លើសំណើ ៣៣ ពាន់លានដុល្លារសម្រាប់ជំនួយបន្ថែមដល់អ៊ុយក្រែន។ គណបក្សសាធារណរដ្ឋ ដែលបានគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់មូលនិធិដល់អ៊ុយក្រែន ប៉ុន្តែមានបញ្ហាជាមួយនឹងរបៀប ដែលសំណើផ្តល់មូលនិធិ Covid នឹងប៉ះពាល់ដល់គោលនយោបាយព្រំដែន បានគំរាមរារាំងសំណើនេះនៅក្នុងព្រឹទ្ធសភា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ លោក Biden បាននិយាយថា លោកនឹងទទួលយកការបំបែកសេចក្តីព្រាង ប្រសិនបើនោះនឹងទទួលបាន មូលនិធិអ៊ុយក្រែន ដែលចាប់តាំងពីពេលនោះ មកបានកើនឡើងចំនួន ៦,៨ ពាន់លានដុល្លារផ្សេងទៀត ត្រូវបានអនុម័តលឿនជាងមុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top