ព័ត៌មានជាតិ

ប្រធានាធិបតីអ៊ុយក្រែន៖ កងទ័ពរុស្ស៊ី “ដល់ទីបញ្ចប់ហើយ”

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងថា ទាហានរុស្ស៊ី “ដល់ទីបញ្ចប់ហើយ” នៅក្នុងជម្លោះជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

លោក Zelenskyy បានលើកឡើងថា “ពេលវេលាពិតជានឹងមកដល់នៅពេល ដែលប្រជាជនអ៊ុយក្រែនបង្ខំឱ្យ” រុស្ស៊ី “ទទួលស្គាល់ការពិត”។ នៅក្នុងនោះដែរ កាលពីថ្ងៃអាទិត្យផងដែរ ណាតូ បានសន្យាផ្តល់ជំនួយយោធា បើកចំហសម្រាប់អ៊ុយក្រែន។

ប្រធានអង្គការណាតូលោក Jens Stoltenberg បានបន្ថែមថា “អ៊ុយក្រែន អាចឈ្នះសង្រ្គាមនេះ។ ប្រជាជនអ៊ុយក្រែន កំពុងការពារប្រទេសកំណើត របស់ពួកគេដោយក្លាហាន”៕

To Top