ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ជំរុញឱ្យសភាលីបង់ថ្មី គាំទ្រការបង្កើត រដ្ឋាភិបាល យ៉ាងឆាប់រហ័ស

ព្រុចសែល ៖ សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារបានជំរុញឱ្យសភាលីបង់ ដែលទើបជាប់ឆ្នោតថ្មីគាំទ្រ ដំណើរការនៃការបង្កើតរដ្ឋាភិបាល ដ៏ឆាប់រហ័សមួយ ហើយទទួលខុសត្រូវ របស់ខ្លួនក្នុងការអនុម័តច្បាប់ ចាំបាច់ និងការអនុវត្តកំណែទម្រង់ ។

ប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសលីបង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “យើងអំពាវនាវឱ្យសភាធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ របស់ប្រទេសលីបង់ និង ប្រជាជនរបស់ខ្លួនដោយការអនុម័តច្បាប់ទាំងអស់ និងការអនុវត្តកំណែទម្រង់ ចាំបាច់ដើម្បីកែលម្អអភិបាលកិច្ច និងស្ថិរភាពសេដ្ឋកិច្ច” ។

សហភាពអឺរ៉ុប ក៏បានរំលឹកឡើងវិញ នូវការរំពឹងទុករបស់ខ្លួនថា ការបោះឆ្នោតប្រធានាធិបតី និងក្រុងនឹងប្រព្រឹត្តទៅតាមកាលវិភាគ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ប្រពៃណី និងការប្តេជ្ញាចិត្តរបស់ប្រទេសលីបង់។

ប្រភពបានឲ្យដឹងថា “សហភាពអឺរ៉ុប នឹងបន្តឈរដោយប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន ” ដោយបន្ថែមថា អឺរ៉ុប បានរួមចំណែកធ្វើឱ្យការបោះឆ្នោត ទាំងនេះអាចធ្វើទៅបាន ដោយផ្តល់ជំនួយបច្ចេកទេស យ៉ាងទូលំទូលាយដល់ស្ថាប័នគ្រប់គ្រង ការបោះឆ្នោត និងបញ្ជូនបេសកកម្មសង្កេតការបោះឆ្នោត។

ប្រទេសលីបង់បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ការបោះឆ្នោតសភាឆ្នាំ២០២២ ជាមួយនឹងចំនួនអ្នកទៅបោះឆ្នោតកើនឡើងដល់ ៤២ ភាគរយធៀបនឹង ៤៩ភាគរយនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top