ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញធ្វើការឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីម្តាយនារីរងគ្រោះថាជនសង្ស័យរូបនោះបានល្បួងលួងលោមចៅស្រីរបស់ខ្លួន ដែលមានសតិមិនគ្រប់យកទៅរំលោភបានសម្រេច ២ កាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០២១កន្លងទៅ។
បើតាមការរៀបរាប់ ពីម្តាយនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចនគរបាលថា ក្រោយរូបគាត់ឃើញកូនស្រីមានសភាពប្លែក ដូចជាទឹកមុខស្លេកស្លាំង ហើយមានខ្ទាតពោះធំ រូបគាត់ក៍បានសួរនាំកូន ហើយយកកូនទៅពិនិត្យ នៅមន្ទីរពេទ្យនៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ ទើបគ្រូពេទ្យប្រាប់ថាកូនស្រី របស់គាត់មានផ្ទៃពោះ ៦ ខែទៅហើយ។ ហើយកូនស្រីរបស់គាត់ ដែលមានសតិមិនសូវគ្រប់នោះ ក៍បានប្រាប់ថា ជីតារបស់ខ្លួន បានរំលោភខ្លួនបាន ២លើក ក្នុងអំឡុងខែ ធ្នូ ឆ្នាំ ២០២១ ឯណោះ ខណៈរូបនាង បានទៅមើលគោនៅក្នុងព្រៃ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះសឿន ទី ភេទប្រុសអាយុ ៥៤ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។
ចំណែកនារីរងគ្រោះមានឈ្មោះប ស ន ភេទស្រីអាយុ ៣១ ឆ្នាំរស់នៅក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការ ទៅតាមនិតិវិធី៕