ព័ត៌មានអន្តរជាតិ

Update: ចិន ព្រមាន លោកប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កុំឱ្យ “មើលស្រាលការដោះស្រាយ” លើកោះតៃវ៉ាន់

Update: ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារផល ប្រយោជន៍ជាតិរបស់ខ្លួន លើកោះតៃវ៉ាន់ នៅក្នុងការស្តីបន្ទោស ចំពោះការប្តេជ្ញារបស់ប្រធានាធិបតី Joe Biden ដើម្បីការពារកោះ ពីការឈ្លានពានណាមួយ ពីប្រទេសចិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​បារាំង AFP នៅមុននេះបន្តិច។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកយកព័ត៌មានថា “គ្មាននរណាម្នាក់ មិនគួរមើលស្រាលការតាំងចិត្ត ដ៏ម៉ឺងម៉ាត់ ឆន្ទៈមុតមាំ និងសមត្ថភាពដ៏រឹងមាំ របស់ប្រជាជនចិន ក្នុងការការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនោះទេ”។

ប្រែសម្រួលដោយ៖ សយ សុភា

To Top