ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចជំនាញ ពាក់ព័ន្ធ កាលពីពេលថ្មីៗនេះ បាន បង្រ្កាបទីតំាងកន្លែងស្តុកសារធាតុញៀនចំនួន ២កន្លែង និង ឃាត់ខ្លួនជនសង្ស័យជនជាតិចិន និង តៃវ៉ាន់ ចំនួនន៣នាក់ ជាប់ទាក់ទងនឹងការរក្សាទុក ផលិតកែច្នៃ ជួញដូរគ្រឿងញៀន ប្រព្រឹត្ត២ ទីតាំងផ្សេងគ្នា នៅក្នុងប្រទេសកម្ពុជា។
ទីតាំងទាំង២ ខាងលើនេះ រួមមាន :
ទីតាំងទី១ គឺ ស្ថិត នៅផ្ទះលេខ៨១I ភូមិក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ ។ និង ទីតាំងទី២ ស្ថិត នៅសណ្ឋាគារសមុទ្រខៀវ បន្ទប់១៦០៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រោយប្រតិបត្តិការបង្ក្រាបនោះ, សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន រឹបអូសបាន គ្រឿងញៀនចំនួន ជិត ៨៦ គីឡូក្រាម និង ឧបករណ៍កែច្នៃ មួយចំនួនធំទៀត។
ជនសង្ស័យទាំង៣នាក់ខាងលើមានឈ្មោះ ៖ ទី១-ឈ្មោះ ជូ ស៊ី ជៀ ប្រុសភេទ ជាជនជាតិចិនតៃវ៉ាន់ ទី២-ឈ្មោះ លី ជឺ ភេទប្រុស ជាជនជាតិចិន និងទី៣-ឈ្មោះ ផឹង ជិងឈឹង ភេទប្រុស ជាជនជាតិចិន។
ឥឡូវនេះ ពួកគេទាំង៣នាក់ កំពុងតែឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ មន្ទីរប្រឆាំងប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំបែបបទ និង សំណុំរឿង បព្ជូានទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ: លីហ្សា