ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អាស៊ីប៉ាស៊ីហ្វិក គឺ ជាគោលដៅ ដ៏មានប្រជាប្រិយភាព សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ តែមិនមែនជាក្តារ អុកភូមិសាស្ត្រ នយោបាយនោះទេ

បៀមួយសន្លឹកទៀត នៅក្រោមអ្វីដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់អាមេរិក បានលេចចេញជាផ្លូវការ ។ ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្នុងតំបន់ មេដឹកនាំអាមេរិក ដែលកំពុងបំពេញ ទស្សនកិច្ចនៅប្រទេសជប៉ុន បានប្រកាសដំណើរការនូវអ្វី ដែលគេហៅថា “ក្របខណ្ឌ សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” (IPEF) ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីអួតថា “ការកាត់ផ្តាច់”ពីប្រទេសចិន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ មិនកាត់បន្ថយពន្ធ លើការចូលក្នុងទីផ្សារអាមេរិក ខ្លឹមសារភាគច្រើន នៃក្របខណ្ឌនេះ គឺមិនច្បាស់លាស់ ធ្វើឱ្យគេស្រពិចស្រពិល ។
អ្នកវិភាគខ្លះបានវែកញែកថា នេះគ្រាន់តែជាឧបាយកល “ចាប់ចចកសដោយដៃទទេ” របស់អាមេរិក ហើយនៅសល់តែការឃុបឃិតប៉ុណ្ណោះ……
ក្របខណ្ឌនេះមិនបរិសុទ្ធ តាំងពីពេលដាក់ចេញមកម្ល៉េះ សុទ្ធសឹងតែកំពុង” វាស់ខ្លួនកាត់ខោអាវ” សម្រាប់ប្រទេសចិន ។ “ពហុភាគីនិយមក្លែងក្លាយ” បែបនេះនឹងនាំមកនូវការបែកបាក់ និងការតតាំងគ្នាក្នុងតំបន់តែប៉ុណ្ណោះ មិនមែនសេរីភាព ភាពបើកចំហ និងវិបុលភាព ដែលអាមេរិកអះអាងនោះទេ។ ហេតុអ្វីបានជាអាមេរិកនិយាយ មិនច្បាស់លាស់អំពីខ្លឹមសារ នៃអ្វីដែលគេហៅថា “ក្រប ខណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក”? ព្រោះវាពិតជាមិនចង់ ធ្វើជំនួញដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកជាមួយ ប្រទេសអាស៊ីទាល់តែសោះ អ្វីដែលពួកគេកំពុងគិត គឺរបៀប”ទាញក្រុម” ដើម្បីប្រមូលគុណ សម្បត្តិខាងបច្ចេកវិទ្យា ពង្រឹងអនុត្តរភាពខាងសេដ្ឋកិច្ច និងទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ។

នាពេលបច្ចុប្បន្ននេះ អាមេរិក កំពុងប្រឈមមុខ នឹងការប្រកួតប្រជែងជាច្រើន ដូចជាអតិផរណាខ្ពស់ និងការបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត។ សំខាន់ជាងនេះ ទៅទៀត ប្រទេសក្នុងតំបន់ មានការភ័យខ្លាចជាបន្តបន្ទាប់ចំពោះ “ការដកខ្លួនចេញពីក្រុមនិង បំពានកិច្ចសន្យា” របស់ភាគីអាមេរិក ហើយវាពិបាក ក្នុងការលុបបំបាត់ ឱនភាពនៃការជឿទុកចិត្ត ។ នៅក្រោមសភាពការណ៍ប្រយុទ្ធ គ្នារបស់គណបក្សពីរនិងភាពជ្រុល និយមខាងនយោបាយនៅអាមេរិក តើរដ្ឋាភិបាល អាមេរិក មាន ទីបង្អែកអីក្នុង ការយកឈ្នះលើជំងឺរ៉ាំរ៉ៃនៃរបបរបស់អាមេរិក ហើយធានាឱ្យក្របខណ្ឌនេះ ត្រូវបានអនុវត្ត?

បំណងប៉ុនប៉ងរបស់អាមេរិក គឺ សំដៅទៅលើប្រទេសចិន ប៉ុន្តែមិនថាវាព្យាយាមយ៉ាង ណាក៏ដោយ វានឹងមិនប៉ះពាល់ដល់ការរំពឹងទុក នៃការអភិវឌ្ឍក្នុងតំបន់នោះទេ ។ អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ ដែលមានការទទួលស្គាល់ខ្ពស់ នៃសកលភាវូបនីយកម្ម និងពាណិជ្ជកម្មសេរី និងសមិទ្ធិផលលេចធ្លោ។ ក្នុងនាមជាមហាអង្គសេដ្ឋកិច្ចធំ ទីពីររបស់ពិភពលោក ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសភាគច្រើន ដាច់ខាត នៅក្នុងតំបន់ ។ ទីផ្សារដ៏ធំធេងដែលមានចំនួនប្រជាជន ១៤០០លាននាក់ បានបើកចំហយ៉ាងពេញលេញ ទៅកាន់ប្រទេសក្នុងតំបន់ តើអាមេរិកអាចធ្វើបានទេ?

អាស៊ីប៉ាស៊ីហ្វិកគឺ ជាគោលដៅដ៏មានប្រជាប្រិយភាព សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ តែមិនមែនជាក្ដារអុកភូមិសាស្ត្រ នយោបាយនោះទេ ។ អ្វីដែលគេហៅថា “ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” ដែលបង្កើតឡើងដោយអាមេរិក បង្កប់នូវគោលបំណងផ្សេងទៀត ដើម្បីបង្កើត ការបំបែកសេដ្ឋកិច្ច ការទប់ស្កាត់បច្ចេកវិទ្យា និងកាត់ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្ម វានឹងធ្វើឱ្យខូចផល ប្រយោជន៍ជាគន្លឹះ នៃតំបន់ជាមិនខាន។ចំពោះអ្នកបំភ្លៃ ដោយចេតនា បណ្តាប្រទេសអាស៊ី គួរតែបើកភ្នែកមើលឱ្យច្បាស់ រក្សាការប្រុងប្រយ័ត្ន ហើយក្ដាប់ជាប់នូវវាសនា នៃការអភិវឌ្ឍ យ៉ាងរឹងមាំនៅក្នុងដៃរបស់ខ្លួន ។ អ្នកដែលចង់ដាក់ឱ្យប្រទេសចិននៅឯកោ នឹងឃើញថា ទីចុងបំផុត អ្នកនៅឯកោគឺពួកគេខ្លួនឯង៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top