នយោបាយ

បទវិភាគ ៖ “អ្នកផ្ដើមគំនិត“ គាំទ្រចិនតៃវ៉ាន់ ចូលរួមមហាសន្និបាត អង្គការសុខភាព ពិភពលោក” កុំរកភាពអាម៉ាស់ មកដាក់ខ្លួនទៀតអី

ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្រុងប៉េកាំង មហាសន្និបាតអង្គការ សុខភាពពិភពលោក បានធ្វើសេចក្តីសម្រេចចិត្ត បដិសេធការដាក់បញ្ចូល សេចក្តីស្នើច្បាប់ របស់ប្រទេសមួយចំនួនតូច ស្តីពីអ្វី ដែលហៅថា “អញ្ជើញចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកអង្កេតការណ៍ ”ទៅក្នុងរបៀបវារៈ នៃមហាសន្និបាត ។ នេះជាឆ្នាំទី៦ ជាប់ៗគ្នាហើយ ដែលមហាសន្និបាត អង្គការសុខភាពពិភពលោក បដិសេធសេចក្តី ស្នើច្បាប់ ពាក់ព័ន្ធតៃវ៉ាន់ ប្រការនេះបានបង្ហាញ យ៉ាងពេញលេញថា គោលការណ៍ប្រទេសចិន មួយជាមតិ ឯកភាពរួម ក្នុងសហគមន៍ អន្តរជាតិ មិនអនុញ្ញាតឱ្យបំពានបានទេ ។ អ្នកផ្ដើមគំនិតទាំងឡាយដែល “គាំទ្រចិនតៃវ៉ាន់ចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក” កុំរកភាពអាម៉ាស់ មកដាក់ខ្លួនទៀតអី!

មហាសន្និបាតអង្គការ សុខភាពពិភពលោកលើកនេះ ជាមហាសន្និបាតទល់មុខផ្ទាល់ ជាលើកដំបូង បន្ទាប់ពីផ្ទុះការរីករាលដាល នៃជំងឺកូវីដ១៩ សាមគ្គីគ្នាធ្វើការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជាក្តីបំណងរួម របស់សហគមន៍អន្តរជាតិ ។ ប៉ុន្តែ មុននឹងបើកធ្វើមហា សន្និបាតលើកនេះ “ប្រទេសបរាជ័យ ធ្ងន់ធ្ងរបំផុត ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជាសកល” បានលេងកលល្បិចចាស់ៗ ដែលបានផ្ដួចផ្តើម “គាំទ្រតៃវ៉ាន់ ចូលរួមមហាសន្និបាត ” ប្រទេសលោកខាងលិចមួយ ចំនួនតិច ដូចជាអូស្ត្រាលី អង់គ្លេស កាណាដានិងជប៉ុន ជាដើម ក៏បានធ្វើតាមដានអាមេរិក ។ ការលេងល្បែងនយោបាយ ដែលក្លាយបញ្ហា សុខាភិបាល ជាបញ្ហានយោបាយ និងមិនអើពើពីផលប៉ះពាល់ ប្រយោជន៍សុខាភិបាល សាធារណៈអន្តរជាតិ បែបនេះ គោលដៅពិតប្រាកដ គឺចង់ “ទប់ស្កាត់ចិនដោយយកបញ្ហា តៃវ៉ាន់ធ្វើជាលេស” ។ រីឯពួក “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” គឺប៉ុនប៉ងឱបឱ្យណែន នូវកម្លាំងខាងក្រៅ សម្រាប់ធ្វើ “ឱ្យតៃវ៉ាន់ឯករាជ្យ តាមរយៈធ្វើការប្រយុទ្ធជំងឺកូវីដ១៩ ” ។ ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា នេះគ្រាន់តែជាការ ស្រមើស្រមៃតែប៉ុណ្ណោះ ។

មុននឹងបើកធ្វើមហាសន្និបាត អង្គការសុខភាពពិភពលោកលើកនេះ ប្រទេសចំនួនជិត៩០ បានបង្ហាញថា នឹងប្រកាន់ខ្ជាប់គោលការណ៍ ប្រទេសចិនមួយ តាមរយៈវិធីផ្ញើសារ លិខិតទៅកាន់អង្គការ សុខភាពពិភពលោកជាដើម ដើម្បីសម្តែងគោលជំហរ ប្រឆាំងតៃវ៉ាន់ ចូលរួមមហាសន្និបាតអង្គការ សុខភាពពិភពលោក ។ អាមេរិក និងតៃវ៉ាន់ ឃុបឃិតគ្នានិងលេងល្បែង នយោបាយ ពិតជានឹងរងការប្រឆាំងព្រមៗគ្នា ពីសំណាក់ប្រទេស ដែលប្រកាន់គោលជំហរ សច្ចធម៌នៅលើពិភពលោក ជាក់ជាមិនខាន ។

ក្រោមលក្ខខណ្ឌសមស្រប នឹងគោលការណ៍ ប្រទេសចិនមួយ រដ្ឋាភិបាលមជ្ឈិមចិន បានធ្វើការរៀបចំចាត់ចែង ដោយសមរម្យ ចំពោះការដែលតំបន់តៃវ៉ាន់ចូលរួមកិច្ចការ សុខាភិបាលជាសកល ។ រដ្ឋាភិបាលមជ្ឈិមចិន មិនគ្រាន់ តែបានអញ្ជើញ អ្នកជំនាញតៃវ៉ាន់ ទៅធ្វើការ ត្រួតពិនិត្យ នៅក្រុងវូហាន ហើយក៏បានចែករំលែក ឯកសារបច្ចេកទេសចំនួនជាង៥០ច្បាប់ ដោយទាន់ពេលវេលា ព្រមទាំង បានរាយការណ៍វិធីសាស្ត្រ សម្រាប់ចាប់យកលំដាប់ហ្សែននៃវីរុសទៀតផង ។ រដ្ឋាភិបាលមជ្ឈិមចិនបានរាយការណ៍ សភាពការណ៍រាតត្បាតជំងឺឆ្លង ទៅកាន់តំបន់តៃវ៉ាន់ប្រហែល៤០០លើក ។ ចាប់ពីខែមេសា ឆ្នាំ២០២១មក អ្នកជំនាញ តៃវ៉ាន់ ចំនួន៤៧នាក់ បានចូលរួមសកម្មភាព បច្ចេកទេស នៃអង្គការសុខភាព ពិភពលោក សរុប៤៤លើក ។ តំបន់តៃវ៉ាន់ ក៏បានទទួល របាយការណ៍ ស្តីពីការរីករាលដាល នៃជំងឺកូវីដ១៩ ពីលេខាធិការដ្ឋានអង្គការ សុខភាពពិភពលោក ជាច្រើនលើកផងដែរ ។

តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ននេះ ឆាកល្ខោននយោបាយ “ចង់ឱ្យតៃវ៉ាន់ចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក” ទទួលបរាជ័យម្តង ហើយម្តងទៀត ប្រទេសអាមេរិក និងលោកខាងលិចមួយចំនួនតូច គួរតែពិចារណា កំហុស របស់ខ្លួនឱ្យបានល្អ ។ គោលការណ៍ប្រទេសចិន មួយមិនអនុញ្ញតបំពាននោះទេ ការក្លាយបញ្ហាសុខាភិបាល ទៅជាបញ្ហានយោបាយក៏គ្មាន អ្នកណាគាំទ្រនោះឡើយ ។ ពិភពលោកទាំងមូល បានមើលច្បាស់ទៅហើយនូវកលល្បិចនយោបាយរបស់អាមេរិកនិងតៃវ៉ាន់ ដែលឃុបឃិតគ្នាប៉ុនប៉ង “ទប់ស្កាត់ចិន ដោយយកបញ្ហាតៃវ៉ាន់ ធ្វើជាលេស” និង “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ តាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ” ប៉ុន្តែមិនថា ពួកគេធ្វើឧបាយកល យ៉ាងណាក៏ដោយ ក៏សុទ្ធតែនឹងទទួលបរាជ័យ ជាមិនខានពោល គឺបានត្រឹមតែធ្វើឱ្យអ្នកផងអស់ សំណើចតែប៉ុណ្ណោះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top