ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាពិភាក្សា ស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ។
វេទិកាពិភាក្សា ប្រព្រឹត្តឡើងក្នុងគោលបំណង ជជែកដេញដោលជាសាធារណៈ ជាមួយបណ្ដាញសារព័ត៌មាន និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្លងមក។
កិច្ចសន្ទនានេះ នឹងធ្វើឲ្យឃើញនូវតម្លាភាពនិងគណនេយ្យភាព នៃកិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់ សេវាយុត្តិធម៌សាធារណៈ។
វាគ្មិនកិត្តិយសដែលនឹង អញ្ជើញចូលរួម គឺលោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៕