ព័ត៌មានជាតិ

បុរសសម្លាប់ប្រពន្ធ ដោយកាត់ក បានបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ បុរសម្នាក់ដែលសាហាវឃោរឃៅ ហ៊ានលើកដៃ សម្លាប់ប្រពន្ធ ដោយកាត់កទាំងរស់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយសារភ្លើងប្រចណ្ឌនោះ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បញ្ជូនទៅសាលាដំបូរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះហើយ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ នេះបើតាមការចេញផ្សាយ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៧ ឧសភា មានករណីភ្ញាក់មួយបានកើតឡើង ដោយសារប្តីកើតភ្លើងប្រចណ្ឌចាប់ប្រពន្ធខ្លួនកាតក នៅផ្នែកមុខ ដោយកាបិតតាំងតោ នៅក្នុងទឹកដីខណ្ឌទួលគោក ។ បើតាមចំលើយសារភាព របស់ជនដៃដល់ គឺខ្លួនខឹងសម្បារ ដោយសារប្រពន្ធបានលេងឆាត នៅក្នុងទូរស័ព្ទ ហើយមានការៈប្លែកៗ ៕

To Top