ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា គ្មានករណីឆ្លងថ្មី ជាសះស្បើយ និងស្លាប់នោះទេ ។
គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ ជាសះស្បើយចំនួន ១៣៣ ២០១នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕