បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Norwegian Air Shuttle បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងទិញយន្តហោះ Boeing 737 MAX ចំនួន ៥០ គ្រឿង នៅក្នុងការជំរុញមួយផ្សេងទៀត សម្រាប់ក្រុមហ៊ុនយន្តហោះអាមេរិក ដែលរងគ្រោះដោយវិបត្តិ បន្ទាប់ពីករណីឧបទ្ទេវហេតុ ធ្លាក់យន្តហោះចំនួនពីរដង បណ្តាលឱ្យស្លាប់ជីវិតមនុស្ស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
យន្តហោះថ្មីចំនួន ៥០ គ្រឿងនឹងត្រូវដឹកជញ្ជូន នៅចន្លោះឆ្នាំ ២០២៥ និង ២០២៨ ៕
ប្រែសម្រួលដោយ៖ សយ សុភា