ព័ត៌មានជាតិ

ប្រេងឡើងថ្លៃលើស ១២០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលអឺរ៉ុប ពិចារណាហាមឃាត់ប្រេង របស់រុស្ស៊ី

បរទេស៖ ប្រេងបានឡើងថ្លៃលើសពី ១២០ដុល្លារ ក្នុងមួយបារ៉ែលនៅថ្ងៃចន្ទនេះ ដែលត្រូវបានជំរុញដោយការ ខិតខំប្រឹងប្រែងបន្តរបស់អឺរ៉ុប ក្នុងការហាមឃាត់ប្រេងរុស្ស៊ី និងការរំពឹងទុកនៃការជំរុញសកម្មភាព សេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង បន្ធូរបន្ថយការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាត។

ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលសម្រាប់ប្រេង ចំនួនពីរភាគបី នៃពិភពលោកបានកើនឡើង ពីកម្រិតខ្ពស់ជិតបីខែ កាលពីថ្ងៃសុក្រ ដោយកើនឡើង ០,៧៨ភាគរយ ដល់ ១២០,៤ ដុល្លារ ក្នុងមួយបារ៉ែលនៅម៉ោង ១២និង៤១នាទីយប់ម៉ោង នៅ UAE ។ នេះគឺជាការស្ទុះងើបឡើងវិញដ៏ធំបំផុត ចាប់តាំងពីតម្លៃគោល បានឈានដល់ជិត ១៤០ដុល្លារ ក្នុងមួយបារ៉ែលក្នុងខែមីនា។

West Texas Intermediate ដែលជារង្វាស់ដែលតាមដាន ប្រេងឆៅរបស់អាមេរិក បានកើនឡើងប្រហែល ០,៩ ភាគរយដល់ ១១៦,១ ដុល្លារ។ វាបានកត់សម្គាល់ការកើនឡើង ប្រចាំសប្តាហ៍ទី៥ របស់ខ្លួនជាប់ៗគ្នាកាលពីថ្ងៃសុក្រ ខណៈដែលអារម្មណ៍ទីផ្សារ មានភាពប្រសើរឡើង។

លោក Naeem Aslam ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Avatrade បានលើកឡើងថា “តម្លៃប្រេងបន្តជួញដូរខ្ពស់ជាងនេះ ខណៈពេលដែលពាណិជ្ជករ រក្សាការយកចិត្តទុកដាក់លើលទ្ធភាព នៃការដាក់ទណ្ឌកម្មលើប្រេង របស់ប្រទេសរុស្ស៊ី” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top