Update: ប្រភពពីប៉ូលិសមីយ៉ាន់ម៉ា បានប្រាប់ AFP ថា ការបំផ្ទុះគ្រាប់បែក បានសម្លាប់មនុស្សម្នាក់ និងប្រាំបួននាក់ផ្សេងទៀត រងរបួសនៅក្នុងសង្កាត់ដ៏មមាញឹកមួយ នៃកណ្តាលទីក្រុងយ៉ាំងហ្គូន នៅថ្ងៃអង្គារនេះ។
ប្រភពប៉ូលីស បាននិយាយថា “ការបំផ្ទុះបានកើតឡើងប្រហែលម៉ោង ៣និង២០ នាទីរសៀល ម៉ោងក្នុងស្រុក (0850 GMT) នៅជិតចំណតឡានក្រុង” ដោយសុំមិនបញ្ចេញឈ្មោះ។ «បុរសម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ និង៩នាក់ផ្សេងទៀត រងរបួស»។
ប្រែសម្រួលដោយ៖ សយ សុភា