បរទេស ៖ កាសែត Handelsblatt របស់ប្រទេសអាល្លឺម៉ង់ បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ការវិភាគចុង ក្រោយដោយក្រុមហ៊ុន ធានារ៉ាប់រងអន្តរជាតិ Allianz Trade ដែលថា តម្លៃសម្រាប់ម្ហូបអាហារ នៅក្នុងហាងលក់គ្រឿង ទេសអាល្លឺម៉ង់ នឹងបន្តកើនឡើង ហើយត្រូវបានកំណត់ថា នឹងកើនឡើង 10% ទៀតនៅឆ្នាំនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងលក្ខខណ្ឌរូបិយវត្ថុ ការកើនឡើង នឹងត្រូវបានគេរាយការណ៍ថា សរុប 250អឺរ៉ូ ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ ។ ការឡើងថ្លៃចុងក្រោយបង្អស់ ត្រូវបានសន្មតថា ជាការកើនឡើងនៃថ្លៃថាមពល ផលិតផលវត្ថុធាតុដើម និងទំនិញផលិតកម្ម ។
លោក Aurelien Duthoit អ្នកប្រឹក្សាផ្នែកនៅក្រុមហ៊ុន Allianz Trade បានប្រាប់កាសែតថា “អតិផរណាខ្ពស់ និងការធ្លាក់ចុះក្រោយការរាតត្បាត នៃជំងឺរាតត្បាតនៅក្នុងការលក់គ្រឿង ទេសនៅក្នុងហាងកំពុងដាក់សម្ពាធ លើប្រាក់ចំណេញនៃការលក់រាយគ្រឿង ទេស” ។ “ក្នុងន័យនេះ ការកើនឡើងតម្លៃទំនងជាមានផល ប៉ះពាល់យ៉ាងខ្លាំងទៅលើតម្លៃ អ្នកប្រើប្រាស់នាពេលខាងមុខ”។
យោងតាមការស្ទង់មតិ ដែលចេញផ្សាយដោយវិទ្យាស្ថាន សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចនៅទីក្រុង Munich អ្នកលក់រាយអាហារ 9 ក្នុងចំណោម 10 គ្រោងនឹងដំឡើងថ្លៃបន្ថែមទៀត ដោយសារតែការកើនឡើង នៃថ្លៃអគ្គិសនី វត្ថុធាតុដើម និងទំនិញឧស្សាហកម្ម។
លោក Duthoit បានព្រមានថា “អ្វីដែលអាក្រក់បំផុតមិន ទាន់មកដល់សម្រាប់ក្រុមគ្រួសារ អាល្លឺម៉ង់នោះទេ” ដោយបន្ថែមថាតម្លៃអាហារ លក់រាយមិនឆ្លុះបញ្ចាំងពីការ កើនឡើងតម្លៃពិតប្រាកដ ក្នុងរយៈពេល 18 ខែកន្លងមកនេះ។
កាលពីសប្តាហ៍មុន សមាគមកសិករ អាល្លឺម៉ង់ បានរាយការណ៍ថា ស្ថានភាពតានតឹងលើទីផ្សារ កសិផលដោយសារ វិបត្តិអ៊ុយក្រែន ប្រហែលជា នឹងអូសបន្លាយច្រើនខែ។ យោងតាមអគ្គលេខាធិការរង Udo Hemmerlin ដែលរំពឹងថានឹងមានការកើនឡើងតម្លៃ បន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់៕
ប្រែសម្រួលៈ ណៃ តុលា