គៀវ ៖ នៅក្នុងសុន្ទរកថា វីដេអូកាលពីថ្ងៃអង្គារ លោក Zelenskyy បានឲ្យដឹងថា ការសម្រេចចិត្ត របស់អឺរ៉ុប ក្នុងការកាត់បន្ថយការ នាំចូលប្រេងភាគច្រើនរបស់រុស្ស៊ី មានន័យថា ទីក្រុងម៉ូស្គូ នឹងមិនអាចចំណាយប្រាក់ រាប់សិបពាន់លានអឺរ៉ូ “ដើម្បីផ្តល់ហិរញ្ញប្បទានភេរវកម្ម” បានទៀតនោះទេ ។
លោកបានលើកឡើង “ការ មាន គោលនយោបាយ ឆេវឆាវ បែបនេះ និងដំណើរ នៃភាពឯកោ ពីពិភពស៊ីវិល័យ រុស្ស៊ី នឹង មិនអាច សម្របខ្លួនបាន នោះទេ។ វាមានន័យថា រុស្ស៊ីនឹង ខាតបង់សេដ្ឋកិច្ច” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។
លោក Zelenskyy បានលើកឡើងថា អ៊ុយក្រែននឹងដាក់សម្ពាធបន្ថែមទៀត ព្រោះវាមិនគួរមានទំនាក់ទំនង សេដ្ឋកិច្ចសំខាន់រវាងពិភពលោកសេរី និងរុស្ស៊ីនោះទេ។
លោកប្រធានាធិបតីបាមបញ្ជាក់ថា “ដរាបណាកញ្ចប់ទី៦ ចាប់ផ្តើមដំណើរការ យើងនឹងចាប់ផ្តើមធ្វើការលើកញ្ចប់ទី៧ ភ្លាមៗ”៕
ប្រែសម្រួល ឈូក បូរ៉ា