ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន និងប៉ូឡូញ ចុះកិច្ចព្រមព្រៀងទ្វេភាគីលើ វិស័យការពារជាតិ ថាមពល និងការអភិវឌ្ឍន៍ក្នុងតំបន់

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមសេវាកម្មរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា កាលពីថ្ងៃពុធ រដ្ឋាភិបាលអ៊ុយក្រែន និងប៉ូឡូញ បានចុះកិច្ចព្រមព្រៀងទ្វេភាគី លើឯកសារនៅក្នុងវិស័យការពារជាតិ ថាមពល និងការអភិវឌ្ឍន៍ក្នុងតំបន់ ។

កិច្ចព្រមព្រៀងទាំងឡាយ បានចុះហត្ថលេខាក្នុងអំឡុងពេល ប្រឹក្សាយោបល់អន្តររដ្ឋាភិបាលនៅក្រុងគៀវ ដែលមានវត្តមាន រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Denys Shmyhal និងសមភាគីប៉ូឡូញរបស់គាត់ គឺ Mateusz Morawiecki ។

នៅក្នុងផ្នែកនេះដែរ ប្រទេសទាំង២បានឯកភាពគ្នានឹង ធ្វើការរួមគ្នាដែលនឹងរៀបចំអនុសាសន៍នានា លើការរៀបចំនៃការរួមគ្នារវាងអ៊ុយក្រែន និងប៉ូឡូញសម្រាប់រោងចក្រផលិតអាវុធ និងសម្ភារៈយោធា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top