នយោបាយ

លោក សយ សុភាព៖ មេដឹកនាំ គណបក្សភ្លើងទៀន គួរលាឈប់និងបញ្ចប់ពីតំណែង ដើម្បីបើកផ្លូវឱ្យអ្នកបន្ទាប់ បន្តដឹកនាំម្តង

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកជាគំនិត ឱ្យក្រុមមេដឹកនាំនៃគណបក្សភ្លើងទៀន ថាគួរតែលាឈប់និងបញ្ចប់ពីតំណែង ដើម្បីបើកផ្លូវឱ្យអ្នកបន្ទាប់ បន្តដឹកនាំវិញម្តង។

នៅលើគេហទំព័ហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “មេដឹកនាំបក្សភ្លើងទៀនគួរ លាលែងពីតំណែង! បើទោះបីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មិនទាន់ប្រកាសផ្លូវការក៏ដោយ ក៏គណបក្សមិនដែលធ្លាប់កាន់អំណាច បានទទួលស្គាល់ ពីភាពបរាជ័យយ៉ាងភ្លូកទឹកភ្លូកដី រួចទៅហើយ។

លោក សយ សុភាព ថា ដើម្បីលប់លៀង នៅភាពអាម៉ាស់នេះ អ្នកដឹកនាំគណបក្សភ្លើងទៀន ស្នើសុំចរចារជាមួយ បក្សកាន់អំណាច អំពីកែទម្រង់គណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គជប) ។

លោកសង្កត់ធ្ងន់ថា “តាមការកត់សំគាល់ ពេលបច្ចុប្បន្នរបស់ប្រទេសប្រជាធិបតេយ្យ មិនដែលអ្នកឈ្នះដល់កំពូល មកចរចរារជាមួយអ្នកចាញ់ទេ”។

លោក សយ​ សុភាព បញ្ជាក់បន្ថែមថា “ដូច្នេះដើម្បីលប់លៀង នូវទំលាប់ឡាំប៉ា យកលេសមិនចេះចប់នេះ ប្រធាន អនុប្រធានបក្ស និងអ្នកយុទ្ធសាស្ត្រ គួរបញ្ចប់តួនាទី ដើម្បីបើកផ្លូវឱ្យ អ្នកបន្ទាប់បន្តដឹកនាំបក្សម្តង។ លោកប្រធានក្រៅច្បាប់ នៃបក្សភ្លើងទៀន នេះក៏ត្រូវតែលាឈប់ផងដែរ ហើយទុកឱ្យយុជនដឹកនាំ បន្តព្រោះលោកបានជួយឃោសនា ពីក្រៅសំបើមណាស់ តែនៅមិនឈ្នះ”។

លោកបន្ថែមថា ដូច្នេះនេះជាពេលវេលា ដែលអ្នកដឹកនាំទាំងនោះ ធ្វើចរិកឱ្យដូចមេដឹកនាំ ប្រទេសប្រជាធិបតេយ្យ ដែលអស់លោក តែងតែយកមកបញ្ឆោតរាស្ត្រកន្លងមកហើយ។

តែទោះបីជាយ៉ាងណា ក្នុងនាមជាជនរួមជាតិខ្មែរ លោក សយ សុភាព បានបង្ហាញជំហរ គោរពរាប់អានលោក ស៊ុន ឆ័យ និងលោក ថាច់សេដ្ឋា ដោយមានបំណងជួបសំណេះសំណាលគ្នា ក្នុង​ឱកាសសមស្របណាមួយ។

លោក សយ សុភាព សង្កត់បន្ថែមថា «បងទាំង២ (ស៊ុន ឆ័យ និងថាច់ សេដ្ឋា) មិនដូចមេបងនៅក្រៅស្រុកទេ ហ៊ានទទួលស្គាល់ការពិតហើយគោរពឆន្ទៈប្រជារាស្ត្រ»។

សូមរំលឹកថា បើយោងលទ្ធផលបណ្ដោះអាសន្ន បានឱ្យដឹងថា នៅក្នុងចំណោមឃុំសង្កាត់ទាំង១៦៥២ឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា គណបក្សភ្លើងទៀន ទទួលបានលទ្ធផលល្អតែ៤ឃុំ តែប៉ុណ្ណោះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជាតំណែងមេឃុំចៅសង្កាត់រហូតទៅដល់១៦៤៨ ឃុំសង្កាត់!។

ឃុំដែលគណបក្សភ្លើងទៀន អាចនឹងទទួលបាននោះរួមមាន ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និង ឃុំចំណាលើ ស្រុកស្ទោង, ឃុំដូង និងឃុំក្រយា​ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពងធំ!៕

To Top