ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ប្តេជ្ញាថានឹងដណ្តើមយក ក្រុងភាគខាងកើត ពីកងកម្លាំងយោធារុស្ស៊ី

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា កងកម្លាំងអ៊ុយក្រែនបានតស៊ូ ដើម្បីកាន់កាប់ដីរបស់ពួកគេ នៅក្នុងការប្រយុទ្ធគ្នាតាមផ្លូវ ទៅតាមកាន់ទីក្រុង Sievierodonetsk ភាគខាងកើត ខណៈដែលប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា ស្ថានភាពគឺពិបាកផងដែរ ដោយសន្យាថា នឹងដណ្តើមយកផលប្រយោជន៍របស់រុស្ស៊ី មកវិញឲ្យទាល់តែបាន ។

ការប្រយុទ្ធអស់រយៈពេលជាច្រើនថ្ងៃ សម្រាប់ទីក្រុងឧស្សាហកម្មបានលេចចេញ ជាចំណុចសំខាន់ ដោយប្រទេសរុស្ស៊ី ផ្តោតលើការវាយលុករបស់ខ្លួន ក្នុងក្តីសង្ឃឹមថា នឹងសម្រេចបាននូវគោលបំណង ដែលបានបញ្ជាក់របស់ខ្លួន ដើម្បីដណ្តើមយកបានទាំងស្រុង ជុំវិញខេត្ត Luhansk ក្នុងនាមពួកផ្តាច់ខ្លួនដែលនិយាយភាសារុស្សី ។

លោក Zelenskyy បានលើកឡើងតាមរយៈតំណភ្ជាប់វីដេអូ នៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយកាសែត Financial Times របស់ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារថា “យើងត្រូវសម្រេចបាន នូវការកាន់កាប់ទាំងស្រុង នៃទឹកដីរបស់យើងទាំងមូល” ។

នៅពេលសួរអំពីការអត្ថាធិប្បាយ ដោយលោក Emmanuel Macron ប្រធានាធិបតីរបស់បារាំងថា វាជារឿងសំខាន់ដែលមិនត្រូវ “មើលស្រាល” ទីក្រុងម៉ូស្គូ ដែលត្រូវបានបកប្រែ ជាភាសាអ៊ុយក្រែនថា បង្ហាញពីការទាមទារមួយចំនួន ត្រូវតែទទួលយកនោះ លោក Zelenskyy បានថ្លែងថា “យើងនឹងមិនធ្វើឱ្យនរណាម្នាក់ អាម៉ាស់មុខទេ យើងនឹងឆ្លើយតបដោយសប្បុរសធម៌” ។

លោក Serhiy Gaidai អភិបាលនៃតំបន់ Luhansk បានលើកឡើងថា ក្រុមអ្នកការពារកំពុងពិបាក ក្នុងការវាយលុកការវាយប្រហាររបស់រុស្ស៊ី នៅភាគកណ្តាលនៃទីក្រុង Sievierodonetsk ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top