ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ី ធ្វើសមយុទ្ធយោធា ចំពេលមានការបង្កើន ការវាយប្រហារ របស់អ៊ីស្រាអែល

ដាម៉ាស់ ៖ យោងតាមសេចក្តីថ្លែងការណ៍ យោធាមួយបានឲ្យដឹងថា យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ីកាលពីថ្ងៃអង្គារ បានធ្វើសមយុទ្ធយោធា ចំពេលមានការបង្កើនការវាយប្រហារ របស់អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមយុទ្ធ និងការល្បាត បានធ្វើឡើងនៅជិតតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងផ្នែកភាគខាងជើង និងភាគខាងកើត នៃប្រទេសស៊ីរីផងដែរ។

យន្តហោះចម្បាំងរុស្ស៊ី SU-35 ចំនួនពីរគ្រឿង និងយន្តហោះចម្បាំង MiG របស់ស៊ីរីចំនួន ៦គ្រឿងបានចូលរួមក្នុងសមយុទ្ធនេះ ដែលក្នុងនោះពួកគេបានប្រឈមមុខ នឹងយន្តហោះនិម្មិត និងយន្តហោះគ្មានមនុស្សបើក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ផ្នែកខ្លះនៃសមយុទ្ធត្រូវបានធ្វើឡើង នៅពេលល្ងាចជាលើកដំបូង ដែលយន្តហោះស៊ីរី បានជោគជ័យក្នុងការកម្ទេចគោលដៅនិម្មិត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top